សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញណក្ខ័ន្ធ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅវត្តបុទុមវតីរាជវរារាម

នៅមុននេះបន្តិច បើយោងតាមប្រភពពីហ្វេសប៊ុក CNC TV បានប្រាប់ឲ្យដឹងថា៖ “នាវេលាល្ងាចថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា គោរពព្រះវិញ្ញណក្ខ័ន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក នាវត្តបុទុមវតីរាជវរារាម។”។

គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ជាថ្ងៃកាន់ទុក្ខទូទាំងព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងសោយព្រះពិរាល័យបស់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដើម្បីជាការរម្លឹកដល់ព្រះគុណបំណាច់ដ៏ធំធេងរបស់ ព្រះអង្គ ចំពោះជាតិមាតុភូមិកម្ពុជា ជាពិសេសលើផ្នែកសិល្បៈ វប្បធម៌ អរិយធម៌ និងជាការគោរពដល់ព្រះរាជវង្សានុវង្សផងដែរ៕

Related posts

Leave a Comment