ខ្លោចចិត្តខ្លាំងណាស់! ឪពុកម្ដាយរបស់សព ប្អូនប្រុស Rahoo អង្គុយរងចាំសព​កូន​មកពី​ប្រទេស​កូរ៉េ ទាំងទឹកមុខ​ក្រៀមក្រំ ឃេីញ​ហើយ​ស្ទើរ​ទប់​ទឹកភ្នែក​មិនជាប់(មានវីដេអូ)

កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ យោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ រៀនរស់ម្មាក់ឯង​ សារជាថ្មី​ បានមានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ដំណឹងមរណភាព​ ជនជាតិខ្មែរយេីង​ ឈ្មោះ​ បុន​ ថាន​ បានគាំងបេះដូង​ ស្លាប់ម្នាក់ទៀតហេីយ​កាលពីយប់មិញ ក្នុងរដូវត្រជាក់នេះ​ មានស្រុកកំណេីត​ ភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម»។

ទន្ទឹម​នឹង​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​ដែរ​ បងប្អូន​សាច់ញាតិ​ ជាពិសេស​ឪពុកម្ដាយ​របស់​សព​ជន​រងគ្រោះ​ បានមានក្តី​រន្ធត់​ចិត្ត​ជាខ្លាំង​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ​។ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ពលរាជ​ អចលនទ្រព្យ​ ដែលនៅ​ព្រឹកមិញ​នេះ​ បាន​ធ្វើ​ការ​រៀប​រាប់​បន្ថែម​ទៀត​យ៉ាង​ដូច្នេះថា៖

«នេះគឺជា ឪពុកម្ដាយ ប្អូន Ra Hoo គាត់គេងមិនលក់ បាយមិនពិសារ ទឹកមិនផឹក គាត់នៅតែនិយាយថា កូនអេីយប៉ាទៅជាមួយកូន ប៉ារង់ចាំកូនមកពីប្រទេសកូរ៉េ ប៉ាកាន់ដៃកូនទៅទាំងពីរនាក់ ឥឡូវនេះ ខ្ញុំនិងបងប្អូនលួងលោមគាត់យ៉ាងណាក៍គាត់មិនព្រម ពិសារបាយ ពិសារផឹក សូម្បីតែបាយមួយម៉ាត ទឹកមួយក្អឿក ពិបាកចិត្តរឿងគាត់ណាស់»។

បន្ថែម​ទៀត​នោះ​ ម្ចាស់​គណនី​ ពលរាជ​ អចលនទ្រព្យ​ ក៏បាន​មានការ​រៀប​រាប់​បន្ត​ទៀត​ថា​៖«ឪពុកម្ដាយរបស់សព ប្អូនប្រុស Rahoo ដែលស្លាប់នៅប្រទេសកូរ៉េ ថ្ងៃទី19.11.2019 បងប្អូនអាចខលជួយលេីកទឹកចិត្តគាត់ផង ឬ ចូលរួមរំលែកទុក្ខគាត់ នេះលេខទូរស័ព្ទរបស់គាត់ 088 5379950 /0977090284»។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។

Related posts

Leave a Comment