ទស្សនិកជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិខាន លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា នោះ ដែលសុទ្ធតែជា តារាចម្រៀង ដ៏ល្បីនៅក្នុងដួងចិត្តប្រិយមិត្តមកដល់ថ្ងៃនេះ ហើយអ្នកទំាងពីរមានកូនប្រុសធំៗ២នាក់ ផងដែរ។
លុះមកដល់ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះដំណឹងល្អមួយ ក្រោយភរិយា របស់ខ្លួន បានសម្រាលកូនស្រីម្នាក់ ដែលជាកូនទី៣ របស់ខ្លួន បានដោយជោគជ័យហើយ ហើយនេះក៏ជាបំណងប្រាថ្នាចង់បានរបស់អ្នកទំាងពីរផងដែរ។
បច្ចុប្បន្ន រដ្ឋ និង ប៉ុណ្ណាដែត កំពុងសាងក្តីសុខ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ជាមួយកូនៗទំាងបី ដោយ កូនប្រុសទី១ មានឈ្មោះថា ឃុំ រដ្ឋាណាលីដូ រីឯកូនប្រុសទី២ មានឈ្មោះ ឃុំ រដ្ឋាណាលីឌី និងកូនស្រីទី៣ មានឈ្មោះ ឃុំ រដ្ឋាណាតាលី។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃកម្មវិធីខួបកំណើតរបស់ខ្លួន រំភើបចិត្តពេក យក់ ថិតរដ្ឋា ក៏បាន ពោលពាក្យ បែបនេះ ទៅកាន់ស្វាមី វិញ ថា ៖
“សូមអរគុណប្តីសំលាញ់ ដែលមិនដែលភ្លេច ថ្ងៃពិសេសអូន និងធ្វើកម្មវិធីតូចមួយនេះអោយអូន និងសូមអរគុណដល់បងប្អូនទាំងអស់ ដែលបានជូនពរនាងខ្ញុំក្នុងថ្ងៃកំណើត”។
ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើន សម្តែងក្តីរំភើបជំនួស ព្រមទំាងបានចូល comment ជូនពរឲ្យ រដ្ឋា ជួបប្រទះតែសំណាងល្អ សុខភាពល្អ ជារៀងរហូតទៅ ។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនារូបភាពស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖