រកឯណាបានសង្ហាហើយចិត្តល្អយ៉ាងនេះ! មន្ត្រីឥណទាន ឃើញក្មេងប្រុសដើរតាមផ្លូវដោយគ្មានស្បែកជើង គាត់អាណិត ក៏បានឲ្យលុយទៅក្មេង សម្រាប់ទិញស្បែកជើង ថែមទាំង…

ហ្វេសប៊ុក៖ កាលពីប៉ុន្មានថ្ងៃនេះ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ គេបានឃើញមន្ត្រីឥណទានម្នាក់ ត្រូវគេស្គាល់ឈ្មោះថា យ៉េន ជាង មានចិត្តល្អណាស់ ដោយឃើញក្មេងប្រុសម្នាក់ដើរតាមផ្លូវ គ្មានស្បែកជើងពាក់ ហើយរូបគាត់កើតក្តីអាណិត ក៏បានឈប់ម៉ូតូ ហើយឲ្យលុយក្មេងប្រុសរូបនេះទុកទិញស្បែកជើង។ ហើយក្នុងដែលគេក៏បានឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះថា Piseth Prø ក៏បានបញ្ជាក់ប្រាប់ឲ្យបន្ថែមទៀតថា៖

“គាត់ជាមន្ត្រីឥណទានចិត្តល្អម្នាក់ពេលគាត់ធ្វើដំណើរតាមផ្លូវស្រាប់តែឃើញក្មេងប្រុសម្នាក់ដើរតាមផ្លូវម្នាក់ឯងដោយគ្មានស្បែកជើង គាត់អាណិតគាត់ក៏បានអោយលុយទៅក្មេង សម្រាប់ទិញស្បែកជើង ហើយគាត់ក៏បានដឹកជូនទៅផ្ទះថែមទៀត អរគុណសម្រាប់ទឹកចិត្តរបស់គាត់ គាត់មិនមែនជាអ្នកមាន តែគាត់មានទឹកចិត្ត នេះជាគំរូល្អសម្រាប់មនុស្សគ្រប់គ្នា យើងគួរយកគំរូនេះតាមគាត់ @យ៉េន ជាង”៕

Related posts

Leave a Comment