នាថ្ងៃទី ០៦ ខែមីនា ឆ្នា ២០២១ នេះគេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “Seng Gechly – សេង ហ្គេកលី” បានបង្ហោះរូបភាពមួយសន្លឹក មើលហើយ ពិតជារំជួលចិត្ត ស្ទើរទប់ទឹកភ្នែកមិនជាប់ ដោយថ្លែងប្រាប់ ថា៖
“ក្តីស្រឡាញ់របស់ប៉ានិងកូន ពេលកូនស្រីខ្លួនត្រូវជាប់ធ្វើចត្តាឡីស័ក
ក្មេងស្រីតូចម្នាក់ ត្រូវធ្វើចត្តាឡីស័កដែរ ព្រោះតែមានអ្នកជាប់ផ្ទះឆ្លងជំងឺកូវីដ19។ ដោយសារតែនឹកកូនស្រីរបស់ខ្លួនខ្លាំងពេក ថ្ងៃនេះប៉ារបស់ គាត់ក៏បានមកលេង…
ម៉ាក់គាត់ក៏បាននិយាយថា…
កូន! ចេញទៅជួបប៉ាប៉ាទៅ…
ក្មេងស្រីតូចក៏ឆ្លើយថា ខ្ញុំខ្លាចប៉ូលីស…
ពីរនាក់ប៉ាកូន បានត្រឹមតែអង្គុយមើលមុខគ្នាពីចម្ងាយ
*ក្មេងស្រីតូចម្នាក់នេះ គឺជាក្មួយស្រីរបស់ខ្ញុំ
*កុំភ្លេចការពារខ្លួនផង អ្នកទាំងអស់គ្នា ធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីយើងអាចឆ្លងផុតស្ថានការដ៏លំបាកមួយនេះទាំងអស់គ្នាបាន”។
ម្ចាស់ហ្វេសប៊ុកខាងលើបានបញ្ជាក់បន្ថែមថា “សុខភាពរបស់គាត់ល្អទេបង តេស្តលើកទី1 ឃើញអវិជ្ជមានទេ។ ពេលនេះយើងកំពុងរង់ចាំតេស្តសំណាកជាលើកទី២ ប៉ុន្តែពួកយើងអត់ដែលបានប៉ះពាល់ជាមួយអ្នកជំងឺទេ គ្រាន់តែផ្ទះយើងនៅជាប់គ្នា ដូច្នេះក្រសួងតម្រូវអោយពួកយើងតេស្តសំណាក និងធ្វើចត្តាឡីស័កដែរ ដើម្បីធានាសុវត្ថិភាព”។
ឃើញរូបភាព និងអត្ថន័យនេះភ្លាម អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកបានធ្វើការចែករំលែកតគ្នាជិត២ពាន់ដងបាត់ទៅហើយ ព្រមទំាងមានអ្នកខ្លះ ទប់អារម្មណ៍លែងជាប់ ក៏បានចូល comment ៖
“ឆ្លាតណាស់ចៅ សូមចៅ និងក្រុមគ្រួសារ មានសុខភាពល្អ, មើលទៅគួរអោយស្រលាញ់ ហើយឆ្លាតទៀតផង បង, ចេះណាស់កូន, បានត្រឹមតែអង្គុយមើលមុខកូនពីចម្ងាយ ជូនពរឲ្យក្មួយស្រី សំណាងល្អ, ជូនពរអូនតូចតេសអវិជ្ជមាន សុខភាពល្អណា, នៅតូចប៉ុណ្ណឹងសោះ ចេះនិយាយបែបនេះ គួរឱ្យស្រឡាញ់ណាស់ ចៅសម្លាញ់, អាណិតគាត់ទាំងពីរ សឹងតែស្រក់ទឹកភ្នែក ទ្រាំបន្តិចទៅចៅស្រី”៕