គណៈគ្រប់គ្រង បុគ្គលិកអប់រំ សិស្សានុសិស្ស វិទ្យាល័យថ្មគោលទាំងអស់ សម្ដែងការចូលរួមកាន់ព្រះរាជមរណទុក្ខចំពោះការយាងសោយព្រះពិរាល័យ នៃសម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ទេពនាដវដ្តីឯក

នៅមុននេះបន្តិច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេឃើញ គណៈគ្រប់គ្រង បុគ្គលិកអប់រំ សិស្សានុសិស្ស វិទ្យាល័យថ្មគោលទាំងអស់ សម្ដែងការចូលរួមកាន់ព្រះរាជមរណទុក្ខចំពោះការយាងសោយព្រះពិរាល័យ នៃសម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ទេពនាដវដ្តីឯក។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុក វិទ្យាល័យថ្មគោល ក៏បានប្រាប់បន្ថែមថា៖

“គណៈគ្រប់គ្រងវិទ្យាល័យថ្មគោល បុគ្គលិកអប់រំ សិស្សានុសិស្សវិទ្យាល័យថ្មគោលទាំងអស់ សូមសម្ដែងការចូលរួមកាន់ព្រះរាជមរណទុក្ខចំពោះការយាងសោយព្រះពិរាល័យ នៃសម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ទេពនាដវដ្តីឯក ។

សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។”។

សូមបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ជាថ្ងៃកាន់ទុក្ខទូទាំងព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងសោយព្រះពិរាល័យបស់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដើម្បីជាការរម្លឹកដល់ព្រះគុណបំណាច់ដ៏ធំធេងរបស់ ព្រះអង្គ ចំពោះជាតិមាតុភូមិកម្ពុជា ជាពិសេសលើផ្នែកសិល្បៈ វប្បធម៌ អរិយធម៌ និងជាការគោរពដល់ព្រះរាជវង្សានុវង្សផងដែរ៕

Related posts

Leave a Comment