ដំណើរដ៏អស្ចារ្យនៅ Wimbledonរបស់កីឡាការិនីវ័យ១៥ឆ្នាំ Coco Gauff បានបន្តទៀតហើយកាលពីថ្ងៃសុក្រ ពេលដែលកីឡាការិនីវ័យក្មេងអាមេរិកម្នាក់នេះ សន្សំបាន២ពិន្ទុ ដើម្បីឡើងទៅវគ្គ១៦នាក់ចុងក្រោយ។
កីឡាការិនី Gauff ដែលឈរនៅចំណាត់ថ្នាក់លេខ៣១៣ និងរកបានកៅអីលេងរបស់នាងតាមការការជម្រុះ បានតាមពីក្រោយ 2-5 នៅសិតទី២ ហើយនាងរងការភិតភ័យយ៉ាងខ្លាំង ពេលដែលគូប្រកួតស្លូវេនី Polona Hercog របស់នាង តាមស្មើ4-4 ពីលទ្ធផល1-4នៅសិតកាត់សេចក្តី។
លទ្ធផលនេះដែរ នឹងធ្វើឲ្យនាងឡើងទៅជុំទី៤ជាមួយអតីតកីឡាការិនីចំណាត់ថ្នាក់លេខ១ពិភពលោក និងជាអតីតជើងឯក French Open គឺកីឡាការិនី Simona Halep។
កីឡាការិនី Gauffបាននិយាយថា នាងពិតជាធូរចិត្តខ្លាំងណាស់ ពេលដែលអាចឆ្លងផុតការប្រកួតមួយនេះ វាគឺជាការប្រកួតដ៏យូរមួយ។ នាងបន្តថា នាងលេងការប្រកួតមួយដែលមិនគួរឲ្យជឿ។ វាគឺជាការប្រកួតលើកដំបូងរបស់នាងនៅ Centre Court អ្នករាល់គ្នានិយាយថា Centre Courtគឺជាទីលានរបស់នាង ដូច្នេះហើយនាងត្រូវតែក្តោបឱកាសមួយនេះឲ្យបាន។
ជ័យជំនះមិននឹកស្មានដល់របស់កីឡាការិនី Gauffនៅលើទីលាន Centre Court ត្រូវបានគ្របដណ្តប់ដោយកីឡាករ Novak Djokovic ផងដែរ ដែលបានឡើងទៅវគ្គ១៦ចុងក្រោយជាលើកទី១២៕