ខ្លោចចិត្តខ្លាំងណាស់! ក្រោយឃើញនារីម្នាក់យកក្រណាត់សសុទ្ធជូត ព្រះមឈូសា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទាំងទឹកមុខក្រៀមក្រំ និងអាលោះអាល័យបំផុត

កាលពីយប់ ម្សិលមិញនេះ នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ព្រះបរមសព សម្តេចរាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផាទេវី​ ត្រូវបានដង្ហែរដល់សាលាធម្មសភា នៃវត្តបុទុមវត្តី ហើយ ព្រមទាំងមានកាអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិល្បករ សិល្បការិនី បានមកចូលរួមយ៉ាងច្រើនកុះករ លាយឡំជាមួយទឹកមុខយ៉ាងស្រងួតស្រងាត់បំផុត។

នៅយប់ថ្ងៃដដែលនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកនារីម្នាក់ឈ្មោះ Chenda Pumtheara បានបង្ហោះរូបភាពមួយសន្លឹក ខណៈពេលរូបគាត់កំពុងយកក្រណាត់សសុទ្ធជូត ព្រះមឈូសា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទាំងទឹកមុខយ៉ាងក្រៀមក្រំ និងអាលោះអាល័យបំផុត រហូតដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើនសម្តែងអារម្មណ៍ក្តុកក្តួលជាខ្លាំង។

ក្នុងនោះគេក៏ឃើញមានអ្នកខ្លះចូល comment ថា “បងអើយរំជួលចិត្តណាស់” អ្នកខ្លះទៀតបន្ថែមថា “ខ្លោចចិត្តណាស់បង” ព្រមទាំងនៅមានការលើកឡើងជាច្រើនទៀត ដែលបង្ហាញការនឹកស្រណោះ អាល័យទ្រង់ជាខ្លាំង។

សូមរំលឹកបន្តិចថា សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យ ក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យ ព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ៕

Related posts

Leave a Comment