អុញនោះ! លោក វិល្លាម ហួសចិត្តឃើញឡាន Ssangyong ដឹកព្រះសព សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ចេញពីព្រលានយន្តហោះ….(មានវីដេអូ)

ប្រិយមិត្តមួយចំនួនច្បាស់ជាស្គាល់ ប្រធានគណបក្សខ្មែរក្រោក​ លោក វិល្លាម ដែលបងប្អូនជាច្រើនបានស្គាល់ និងគោរពស្រលាញ់លោក ដោយសារតែ លោក វិល្លាម បានជួយដល់ជនរងគ្រោះជាច្រើនពាក់ព័ន្ធនឹង បញ្ហាដីធ្លី និងបញ្ហាផ្សេងៗទៀត ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះផ្ទុះការរិះគន់យ៉ាងធ្ងន់ធ្ងរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ចំពោះរថយន្តដឹកព្រះសព សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលប្រើប្រាស់ត្រឹមរថយន្តសាមញ្ញបំផុត ម៉ាក Ssangyong ១២កៅអុីស្លាកលេខ​រដ្ឋ​​ ជាហេតុធ្វើឲ្យមហាជនមិនពេញចិត្តចំពោះអ្នករៀបចំក្នុងកម្មវិធីនេះ ។ គួរបញ្ជាក់ផងដែរថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទិវង្គតនាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

ដោយឡែកលោក វិល្លាម ក៏បានបង្ហោះសាររិះគន់ចំពោះ រថយន្តដឹកព្រះសព សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលប្រើប្រាស់រថយន្តសាមញ្ញ “សង្វេគណាស់! 😥😥😥 ឃេីញឡាន Ssangyong សម្រាប់ដឹកព្រះសពសម្ដេចព្រះរាម នេះពិតជាខ្លោចចិត្តណាស់ មិនដឹងយកពាក្យអីទៅរិះគន់ ”៕

Related posts

Leave a Comment