ពិតជាស្រណោះ! សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីតម្កល់ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នាវត្តបុទុមវតី

នៅមុននេះបន្តិច បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ Royal du Cambodge បានបង្ហោះរូបភាពជាច្រើនសន្លឹក ធ្វើឲ្យគ្រប់គ្នាឃើញហើយ ពិតជាមានអារម្មណ៍ក្តុកក្តួល និងរំជួលចិត្តជាខ្លាំង។ ហ្វេសប៊ុកដដែល ក៏បានភ្ជាប់សារខ្លីមួយឲ្យដឹងផងដែរថា៖

“សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីតម្កល់ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក នាវត្តបុទុមវតីរាជវរារាមខាងជើង ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានទៅតាមព្រះរាជបវេណី នាវេលាយប់ថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩។ សូមថ្វាយមហាព្រះរាជកុសល”។

គួររំលឹកឡើងវិញផងដែរថា សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យ ក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យ ព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ។ ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក និងស្តេចយាងនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាវេលាល្ងាចថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ រួចយាងបន្តមកកាន់វត្តបុទុមវតី៕

Related posts

Leave a Comment