សែនឈឺចាប់ណាស់៖ ការប្ដីទាហានបាន៥ខែ ជាប់កិច្ចបម្រើជាតិ នាងឆ្មក់ឆ្លៀតថែមប្រុសបំប៉នតណ្ហា ឲ្យគ្រាំឈាម

ហ្វេស៊បុក៖ ផ្ទុះសម្លេងដៀលត្មេះតិះដល់មេបា កាកីផិតក្បត់ ស្របពេលដែលគណនីហ្វេសប៊ុកឈ្មោះ Chya Steppro បានបង្ហោះរឿងរ៉ាវដ៏សែនហួសចិត្តរកអ្វីមកនិយាយពុំត្រូវ ដ្បិតស្រីស្ងួនខ្លួនជាប្រពន្ធរៀបការពេញច្បាស់តាមប្រពៃណី ហាក់តោះតើយព្រងើយមិនខ្វល់ រហូតាមទាន់ស្រីឥតកេរ្ដិ៍ខ្មាស ស្រេកដំណេកតណ្ហា ក្បត់មេត្រីលួចលាក់សាហាយស្មន់ ពេលដែលខ្លួនចុះបំពេញបេសកកម្មកងទ័ពត្រឹមតែរយៈពេលប៉ុន្មានសប្ដាហ៍ ។

ក្នុងសារទួញសោករំព័ទ្ធដោយក្ដីឈឺចាប់ ខ្លោចផ្សារ ដូចត្រូវភ្លើងដុតលើប្រាណ បុរសជាប្ដីបានឱ្យដឹងថា «ខ្ញុំបានរៀបការនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ មកដល់ពេលនេះមិនទាន់បាន៦ខែស្រួលបួលផង ក្រោយមកបានទៅរស់នៅខាងស្រីបានរយៈពេលពីរខែកន្លះ ខ្ញុំក៏ត្រូវទៅបំពេញបេសកកម្ម នៅកងពលធំលេខ៣រយៈពេល៣ខែ ដោយត្រឡប់មកផ្ទះរៀងរាល់ថ្ងៃអាទិត្យជាធម្មតា តែរយៈពេលដែខ្ញុំចេញទៅធ្វើកាក្រោយបាន២សប្ដាហ៍ តែងតែមានរឿងឈ្លោះដោយគ្មានមូលហេតុ ហើយខ្ញុំបានព្យាយាមលួងលោមគេជាច្រើនដង រហូតមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ខ្ញុំក៏បានតាមទាន់គេកំពុងជិះម៉ូតូឱបចង្កេះមនុស្សប្រុសចេញពីកន្លែងស៊ីផឹក»៕

Related posts

Leave a Comment