រកឯណាបានប្តីល្អបែបនេះ! ឃើញភរិយា នឿយហត់ អស់កំលាំង ពេក, លោក ថមមី បង្ខំចិត្តធ្វើរឿងមួយ ដល់ថ្នាក់ ធ្វើឲ្យ សួស វីសា សើចសប្បាយ ឡើងស្រក់ទឹកភ្នែក ថែមទំាង អមសារ ពិសេសមួយទៀត ថា…(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិតនិងមហាជនជាច្រើនបានជ្រាបរួចមកហើយថា ក្រោយពីរៀបការ តារាចម្រៀង សួស វិសា បានសម្រាល់កូនស្រីម្នាក់ ដ៏គួរឲ្យស្រលាញ់ និងស្រស់ស្អាតមែនទែន កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កន្លងផុតមកនេះ។ ក្នុងនោះដែរ កូនស្រី វិសា មានឈ្មោះ ពិរោះណាស់ គឺ ថង សាម៉ូលីណា(ហៅ Jenny) ពិសេសមានសក់ច្រើនដល់ហើយ ឡើងដូចមនុស្សធំអីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនាពេលបច្ចុប្បន្ន វីសា និងស្វាមី កំពុងសាងក្តីសុខ និងសុភមង្គលជាមួយកូនស្រី សំណព្វចិត្តរបស់ខ្លួន ក្នុងគ្រួសារដ៏តូចមួួយ មើលទៅពិតជាពោរពេញដោយក្តីរីករាយណាស់ ជាពិសេសលោក ថមមី មានការយកចិត្តទុកដាក់ថែទាំ និងស្រលាញ់ប្រពន្ធកូនជាខ្លាំង នេះបើមើលការបង្ហោះរូបភាព នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជារឿយៗកន្លងមកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីម្សិលមិញនេះផងដែរ នាថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២១ លោកបានធ្វើរឿងមួយទៀតឲ្យភរិយា សើចលេងសប្បាយ បន្ទាប់ពីនឿយហត់ ក្នុងការងារធ្វើឲ្យភរិយា សើចសប្បាយ ដល់ថ្នាក់យំទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរលោក ក៏បានភ្ជាប់សារដ៏មានន័យមួយផងដែរថា“ប្តីមកពីហាត់ប្រាណវិញ មកឃើញប្រពន្ធទើបចប់ ការឡាយលក់អីវ៉ាន់ អនឡាញ ជាមួយ ក្រុមការងារ មានភាពនឿយហត់ អស់កំលាំង ព្រោះគាត់លក់ដាច់ណាស់ថ្ងៃនេះ អ៊ីចឹងក៏បង្ខំចិត្ត ហ៊ានលួចសក់ និងអាវប្រពន្ធ មកពាក់ ដើម្បីធ្វើជាតួរកំប្លែង អោយពួកគាត់បានសើច ធូស្បើយការងារយប់នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្ស័យម៉ោង ២ភ្លឺទៀតហើយ អាណិតណាស់ ការរកស៊ី គឺអ៊ីចឹងហើយ គ្មានការងារណា ដែលបានប្រាក់មកស្រួលៗទេ គឺតែងតែ មានភាពលំបាកខ្លះ សំខាន់ប្រពន្ធខ្ញុំ សើចដល់ថ្នាក់យំតែម្តង តស៊ូដើម្បីក្រពះ គឺបែបហ្នឹងហើយ ខំបន្តទៀតយើង សូមជូនពរអោយប្រទេសកម្ពុជា គេចផុតពីគ្រោះកូវីដ១៩នេះ”។

សួស វីសា បានស៊ែរផុសនេះ ហើយបន្ថែមថា “ហត់ក៏លែងហត់ដែរ”។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមពុកម៉ែ បងប្អូនទំាងអស់គ្នា ទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment