មើលហើយកាន់តែអាណិត!​ កំពុងតែ​ហូប​នំប៉័ង​ប៉ាតេ សុខៗ មានក្មេងស្រីម្នាក់ដើរមកជិត, ឧកញ៉ា ម៉ុង ឫទ្ធី ក៏ហុចមួយចំណែក ឲ្យទៅនាងញុំាដែរ កំពុងតែញុំា ស្រាប់តែ នាងរំជួលចិត្ត ឡើងស្រក់ទឹកភ្នែក ដល់តែសួរនាំទៅ នាងឆ្លើយប្រាប់ ថា…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះវីដេអូ ពីក្មេងស្រីម្នាក់ មើលហើយ ពិតជាធ្វើឲ្យអ្នកខ្លះមិនអាចទប់ទឹកភ្នែកជាប់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧកញ៉ា ម៉ុង ឫទ្ធី បានភ្ជាប់សារខ្លីបន្ថែមថា “ល្ងាច​ថ្ងៃ​ពុធ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១ អាណិតក្មេង​ស្រីរូប​នេះ​ខ្លាំងណាស់​ ពេលដើរម​កជិតខ្ញុំ កំពុងតែ​ហូប​នំប៉័ង​ប៉ាតេ​ ខ្ញុំ​បានហុចមួយ​ចំណែក ​ទៅអោយនាង​ញុំា ស្រាប់តែ នាង​ក្តុកក្តួល ​ហូរទឹកភ្នែកមក​សស្រាក់​ ក្រោយមក ខ្ញុំសួរនាង​ថា ហេតុអីបាន​ជាចៅយំអ៊ីចឹង​ នាងឆ្លើយ​ថា ​ខ្ញុំ​មិនដែលបានហូប​អ៊ីចឹង​ទេ​ នៅពេលដែលបានហូប ​ខ្ញុំ​នឹក​ម៉ែ​ នឹកបងប្អូន​ នឹកស្រុក​កំណើត​ខ្លាំងណាស់ ​លោកតា​។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានញ្ជាក់បន្ថែមនៅក្នុង comment នៃផុសនេះថា “ខ្ញុំ​បាន ​និងកំពុងតែ​ជួយ​សង្រ្គោះ​នាងហើយ ​អរគុណ​ច្រើន​ខ្លាំង​ណាស់​។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញ វីដេអូនេះភ្លាម អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកមួយចំនួន បានចូល comment ថា ៖ ខ្ញុំស្រក់ទឹកភ្នែកតាមគាត់ ខ្ញុំស្គាល់រសជាតិហ្នឹង លោកអ៊ុំ, សូមលោកពូជួយគាត់ផង, គួរអោយអាណិតគាត់ណាស់, គាត់ជួបអ្នកចិត្តធម៍ហើយ បើមានការងារល្អសូមលោកពូជួយណែនាំគាត់ទៅ,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរអោយអាណិតណាស់សូមលោកពូជួយគាត់ផង, គួរអោយអាសូរ តែនាងជាក្មេងល្អ ចេះនឹករលឹកដល់ ម្តាយ និងប្អូន, ជួយទិញផ្ញើ ម្តាយក្មួយ ឲ្យបងប្អូន​ ម្តាយ​បានស្គាល់រសជាតិផង ញោមបណ្ឌិត។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

ឬអាចទស្សនាវីដេអូ តាមរយៈ Link មួយនេះ ក៏បានដែរ https://fb.watch/3T4hn8dWtV/

Related posts

Leave a Comment