ស្ដាប់ហើយស្រក់ទឹកភ្នែកតាម! ញឹម សុខា ចេញមុខ និយាយទំាងទឹកភ្នែក ប្រាប់ថា “តាំងពីខ្ញុំក្លាយជាម្តាយធម៌របស់កូនមក ខ្ញុំដាច់បាយតែម្តង ព្រោះខាងផលិតកម្ម គេលែងហៅខ្ញុំថត, មានឈ្មោះម៉ែធម៌មែន ប៉ុន្តែ…” (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ តារាសម្តែងជើងចាស់ម្នាក់ ឈ្មោះ ញឹម សុខា និយាយបណ្តើរ យំបណ្តើរ ប្រាប់រឿងមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា “តើពិតទេ ម្តាយធម៌ ស្រីអូនសម្រស់ធម្មជាតិ យំចេញមុខបកស្រាយថា តាំងពីក្លាយជាម្តាយធម៌មក គាត់ដាច់បាយ..! ហើយគ្មានលុយឡើយ.. !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបកស្រាយបែបនេះបន្ទាប់ពីតារាជើងចាស់រូបនេះបានធ្វើដំណើរមកជួបខ្ញុំបាទ អុឹម ជីវ៉ា និងសូមសំណូមពរ អោយខ្ញុំបាទ ជួយផ្សាយអោយ ដើម្បីកុំអោយមហាជនមួយចំនួន និងអ្នកសិល្បះខ្លះថា តារាជើងចាស់រូបនេះតាំងពីបានកូនធម៌ជាសេដ្ឋីមក មានលុយច្រើន មានផ្ទះ នៅ មានប្រាក់ខែរាប់ពាន់ដុល្លារ តែធាតុ ពិត គឺមិនដូចពាក្យនិយាយឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមស្តាប់ការបកស្រាយរបស់តារសម្តែងជើងចាស់ អ្នកមីង ញឹម សុខា នៅក្នុងនាទី ជីវិតសិល្បករកម្ពុជា នៅលើផេកសិល្បករកម្ពុជា នៅវេលារម៉ោង៦ល្ងាចនេះ ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្តែងជើងចាស់ ញឹម សុខា រៀបរាប់ទាំងទឹកភ្នែក ប្រាប់លោក អ៊ឹម ជីវ៉ា ថា “តាំងពីខ្ញុំក្លាយជាម្តាយធម៌របស់កូនមក ខ្ញុំដាច់បាយតែម្តង ព្រោះខាងផលិតកម្ម គេលែងហៅខ្ញុំថត, មានឈ្មោះម៉ែធម៌មែន ប៉ុន្តែបើយើងមិនទៅរកខ្លួនយើង យើងបានអីហូប បើយើងមិនទៅថត យើងបានអីហូប, ចេញមកបកស្រាយនេះ

ខ្ញុំចង់និយាយថា បកស្រាយឲ្យទស្សនិកជនទំាងអស់បានដឹង កុំឲ្យយល់ច្រឡំថា ខ្ញុំនេះមានសម្បើមណាស់, ខ្ញុំឃើញគេនិយាយអ៊ីចឹងមក ខ្ញុំសឹងស្ទះបេះដូង​ងា​ប់ ដែលធាតុពិតយើងវាអត់មានសោះ ដល់ពេលគេនិយាយអ៊ីចឹងមក ខ្ញុំហួសចិត្តហ្មង ខ្ញុំហួសចិត្តនិងគេនិយាយ ហួសការពិតពេក…”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment