បរុសម្នាក់គូររូប ព្រះឆាយលក្ខណ៍ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី នៅលើ IPad Pro កាលទ្រង់មានព្រះជន្មានជាង ២០ព្រះវស្សា

ការបាត់បង់សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុតមួយ សម្រាប់វិស័យ សិល្បៈវប្បធម៌ខ្មែរ ពិសេសក្នុង របាំព្រះរាជទ្រព្យ។ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី បានបូជាក្នុងមួយជីវិតរបស់ព្រះអង្គ តាំងពីវ័យកុមារភាព ដើម្បីរក្សា ការពារ និងរំលេចអោយកាន់តែធ្លោឡើង ទាំងក្នុងឆាកជាតិ និងអន្តរជាតិ នូវលម្អដែលគ្មានអ្វីផ្ទឹមនូវភាពប្រណិតឥតខ្ចោះ នៃបញ្ញាញាណ និងទេពកោសល្យរបស់ដូនតាខ្មែរ ដែលសម្តែងឡើង តាមរយៈរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ​។

ជាមួយគ្នានេះដែរ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក៏មានម្ចាស់គណនី ហ្វេសប៊ុកបុរសម្នាក់ ដែលគាត់មានឈ្មោះ Bennie Bd Carter បានគូសរូបព្រះឆាយាលក្ខណ៏ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី នៅលើ iPad Pro កាលទ្រង់នៅមានព្រះជន្មាជាង ២០ព្រះវស្សា ដែលគយគន់ទៅពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់។ ក្នុងនោះដែរ ម្ចាស់គណនីខាងលើនេះ ក៏បានភ្ជាប់សារមួយឃ្លាថា៖”My artwork សូមដួងព្រះវិញ្ញាណក្ខន័​ ស្ដេចយាងត្រលប់មកកាន់ស្រុកយេីងវិញ Rest In Peace Princess សម្ដេចព្រះរាជបុត្រីព្រះរាម នរោត្ដមបុប្ផាទេវី”។

គូសបញ្ជាក់ផងដែរថា សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។

Related posts

Leave a Comment