ចូលរួមសោកស្តាយផង! ពលករខ្មែរធ្វើការនៅកូរ៉េ បានស្លាប់កាលពីយប់មិញ ដោយសារតែ

មនុស្សម្នាក់ៗគ្មាននរណាចង់ចាកឆ្ងាយពីគ្រួសារខ្លួនឯងនោះទេ​ តែមកពីជីវភាពក្នុង​គ្រួសារ​មានការខ្វះខាត​ គ្មានជម្រើស​ ទើបត្រូវសំរេចចិត្តបែបនេះ​ ចាកឆ្ងាយពីប្រទេសកំណើតខ្លួន​ ហើយទៅនៅប្រទេសដទៃដែលខ្លួនមិនស្គាស់សោះដើម្បីរកលុយ​ ទាំង​ដែលត្រូវ​ជួប​នូវ​បញ្ហា​លំបាក​ ការប្រមាថជាន់ឈ្លី​ជាដេីមនោះ​។

ដោយ​ឡែក​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ រៀនរស់ម្មាក់ឯង​ សារជាថ្មី​ បានមានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ដំណឹងមរណភាព​ ជនជាតិខ្មែរយេីង​ ឈ្មោះ​ បុន​ ថាន​ បានគាំងបេះដូង​ ស្លាប់ម្នាក់ទៀតហេីយ​កាលពីយប់មិញ ក្នុងរដូវត្រជាក់នេះ​ មានស្រុកកំណេីត​ ភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម»។

ចំពោះ​ដំណឹង​ដ៏​ក្រៀមក្រំ​មួយ​នេះ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​ បានមានការ​តក់ស្លុត​ជាខ្លាំង​ដែលមិន​គួរ​ណា​ទទួល​មរណភាព​ទាំងនៅវ័យក្មេងបែបនេះ។ គូសបញ្ជាក់​ថា​ ចំពោះ​ករណី​ស្លាប់​របស់​ពលករ​ខ្មែរ​ធ្វើ​ការ​នៅប្រទេស​កូរ៉េ​ គឺមិនមែន​ជា​ករណី​ដំបូង​នោះទេ​ ខណៈដែល​អាកាសធាតុ​នៅទីនោះមាន​ភាព​ត្រជាក់​ខ្លាំង​។

Related posts

Leave a Comment