រក​ឯណាបានប្តីល្អបែបនេះ! ប្រាក់ខែដែលសល់ថាយកទៅចូលខារ៉ាអូខេជាមួយមិត្តភក្តិតែតាមពិតសន្សំលុយទុក្ខ Surprise ប្រពន្ធធ្វើអោយប្រពន្ធស្រក់ទឹកភ្នែកតែម្ដង

ហ្វេសប៊ុក៖ កាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលនិងរូបថតប៉ុន្មានសន្លឹក ដែលមហាជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំង ទាក់ទងនិងគូស្វាមីភរិយាមួយគូនេះ ដោយបរុសជាប្តីបាន Surprise កាដូរជាខ្សែករមាសមួយខ្សែ លាយត្បូងដ៏ស្រស់ស្អាត ជូនទៅកាន់ភរិយារបស់ខ្លួន ដែលធ្វើឲ្យនារីជាប្រពន្ធមានការភ្ញាក់ផ្អើល និងមានអារម្មណ៍រំភើបជាខ្លាំង ទោះបីជារបស់នោះមិនមានតម្លៃថ្លៃយ៉ាងណាក្តី តែនេះគឺជាទំហំនៃក្តីស្រលាញ់មួយ

សម្រាប់មនុស្សជាទីស្រលាញ់របស់ខ្លួន ។ទន្ទឹមនឹងនេះដែរ បុរសជាស្វាមី ដែលជាអ្នកបង្ហោះទិដ្ឋភាពរូបថតទាំងនេះ នាខណៈកាលពីម្សិលមិញនេះ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១ ៩ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ យ៉ែម សុវ៉ាត បានសរសេរសារយ៉ាងខ្លី ផ្ញើរទៅកាន់មនុស្សពិសេសរបស់ខ្លួន ដែលមានខ្លឹមសារថា៖”សូប្រាយ ប្រពន្ធសំលាញ់ក្នុងវង់ផឹកសុីប្រាក់ខែដែលប្តីខំលាក់ទុកសល់ពីចូល KTVឥលូវ សល់បានប៉ុណ្ណឹង”៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment