នៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញ អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានទៅសួរសុខទុក្ខ តារាចម្រៀង ឱក សុគន្ធកញ្ញា ដល់មន្ទីរពេទ្យ ក្នុងប្រទេសថៃ ព្រមទាំងបានបង្ហោះសារ បង្ហាញពីអារម្មណ៍រំភើបមួយ និងពាក្យជូនពរពោរពេញដោយអត្ថន័យមួយថា៖
“សូមចូលរួមរីករាយជាមួយនឹងក្តីរំភើបឥតឧបមាដែលអ្នកទាំងពីរបានរង់ចាំពេលនេះក្តីស្រម៉ៃនោះបានមកដល់ជាមួយនឹងការពិតដែលឋិតក្នុងដៃជាមួយនឹងបុត្រាដែលពោរពេញដោយភាពស្រស់ស្អាតនិងឆ្លាតវៃ សូមជូនពរអោយបុត្រ និង ម្តាយមានសុខភាពកាន់តែល្អ និង កាន់តែរឹងមាំ”។
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀងដ៏ល្បីឈ្មោះមួយរូបគឺ ឱក សុគន្ធកញ្ញា បានសម្រាលកូនដោយជោគជ័យហើយ សុខភាពល្អ ទាំងម្តាយ ហើយនិកូន។ កូនប្រុសរបស់តារាចម្រៀងរូបនេះមានឈ្មោះថា ឆលី (Charlie) មានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ ជាពិសេសថែមទៀតនោះ មានថ្ពាល់ខួចទាំងសងខាង ដូចប៉ាប៉ារបស់គេខ្លាំងណាស់៕