​វីដេអូ:​ ប្រសាសន៍ សម្តេចតេជោ​ ហ៊ុន​ សែន​ អំពីថ្ងៃកាន់ទុក្ខគោពវិញ្ញាណក្ខន្ធ​ សម្តេចរាជបុត្រីព្រះរៀម​ នរោត្តម បុប្ផាទេវី​ នៅថ្ងៃទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​ គឺគ្រប់ក្រសួង​ស្ថាប័នរដ្ធទាំងអស់ត្រូវទំលាក់ទង់ជាតិត្រឹមពាក់កណ្តាល

នៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុករបស់សម្តេច តេជោ ហ៊ុន សែន បានបង្ហោះវីដេអូមួយ ព្រមទាំងបានបញ្ជាក់សារខ្លីមួយថា៖ “វីដេអូ:​ ប្រសាសន៍ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ធមន្រ្តីនៃកម្ពុជា​ អំពីថ្ងៃកាន់ទុក្ខគោពវិញ្ញាណក្ខន្ធ​ សម្តេចរាជបុត្រីព្រះរៀម​ នរោត្តម បុប្ផាទេវី​ នៅថ្ងៃទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​ គឺគ្រប់ក្រសួង​ស្ថាប័នរដ្ធទាំងអស់ត្រូវទំលាក់ទង់ជាតិត្រឹមពាក់កណ្តាល។”។

គួររំលឹកឡើងវិញបន្តិច នៅថ្ងៃនេះ បើយោងតាមរយៈហ្វេសប៊ុក “Royal du Cambodge” បានប្រាប់ឲ្យដឹងថា “សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។”៕

Related posts

Leave a Comment