អីយ៉ា! នាយចយ ស្ងាត់ៗ ភរិយា ធ្វើខួបកំណើតឲ្យមុនថ្ងៃ ថែមទាំងពោលពាក្យដ៏ផ្អែមល្ហែមមួយថា…

កាលពី ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងផុតទៅថ្មីៗនេះ ភរិយា នាយ ចយ បានសម្រាលកូនដោយជោគជ័យ ដែលមានសុខភាពល្អ ទាំងម្តាយ និងកូន។ មួយវិញទៀត កូន នាយចយ មានមុខមាត់គួរឲ្យស្រឡាញ់មែនទែន មុខអត់ដូចឪទេ។ ក្នុងនោះផងដែរ គេក៏បានឃើញបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហោះសារ ចូលរួម អបអរសាទរ នាយ ចយ និងជូនពរឲ្យកូន នាយ ចយ មានសុខភាពល្អ ផងដែរ។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ភរិយា នាយ ចយ បានយកនាំនំខួបកំណើតមក surprise នាយ ចយ មុនថ្ងៃ ព្រមទាំងបានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា៖ “រីករាយថ្ងៃខួបកំណើត ប៉ាៗ សូមជួនពរអោយប្តី មានសុខភាពល្អ សំណាងល្អ ជួបតែរឿងល្អៗ រកសុីមានបាន ស្រលាញ់ប្រពន្ធកូនដល់ចាស់កោងខ្នង ឆ្នាំហ្នឹងប្រពន្ធអត់មានកាដូអោយទេ ព្រោះអត់លុយ, (ហើយក៏ទទួលបានកាដូធំមួយហើយដែរ (ភិច ណាឃីន) កូនពៅគេងអត់បានថតជាមួយទេ (មិនទាន់ដល់ថ្ងៃទេ តែធ្វើអោយមុនថ្ងៃ) នៅថ្ងៃទី20 ម្តងទៀត I love my family”៕

Related posts

Leave a Comment