កាលពីប៉ុន្មានថ្ងៃមុននេះ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្ឯនាំ២០១៩ មហាជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលឃើញ លោកជំទាវ អ៊ូ ធីតាពៅ ភរិយាឯត្តម គួច ចំរើន បានបង្ហោះសារខ្លីមួយបញ្ជាក់ថា រូបគាត់នឹងសម្តែង របាំព្រះរាជទ្រព្យ ជូនបងប្អូនទស្សនា នៅសាលាចតុមុខ មុនចូលឆ្នាំខ្មែរ ដែលនឹងខិតចូលមកដល់ពេលខាងមុខនេះ ចំពោះវេលាសម្តែង លោកជំទាវនឹងជម្រាបជូនជាសាធារណៈតាមក្រោយ។
ក្នុងនោះ លោកជំទាវ ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “នាងខ្ញុំ កំពុងរៀបចំសំដែងជូននូវ របាំព្រះរាជទ្រព្យ ល្ខោនបូរាណ រឿង«ព្រះអនុរទ្ធនាងឱសា» សារជាថ្មី ឡើងវិញ សូមបងប្អូនជនរួមជាតិមេត្តាជួយគាំទ្រ វប្បធម៌ របាំបូរាណខ្មែរយើងផង និងជួយផ្តល់ជាកំលាំងចិត្ដដល់រូបនាងខ្ញុំនិងក្រុមសិល្បៈបូរាណរបស់នាងខ្ញុំផង”។ ក្រោយពីឃើញបែបនេះ មហាជនជាច្រើនបានបង្ហាញអារម្មណ៍គាំទ្រជាខ្លាំង។ លោកជំទាវ ក៏បានបញ្ជាក់បន្ថែមនៅក្នុង comment ថា “ខ្ញុំចេញសំដែងផ្ទាល់ចា៎ ជួយគាំទ្រផង”៕