រូបភាពមួយសន្លឹកនេះ សុគន្ធកញ្ញា ត្រូវបានមហាជនសរសើរថាស្វាមីនាង ពិតជា Goal ខ្លាំង នារីៗមិនតិចទេប្រាថ្នាចង់បាន

ថៃ៖ ខណៈពេលនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា កំពុងតែសម្រាកនៅមន្ទីរពេទ្យប្រទេសថៃនៅឡើយ ក្រោយតារាស្រីរូបនេះ បានសម្រាលកូនប្រុសទី១ជាទីស្រលាញ់ ដែលមានឈ្មោះថា ឆលី។ យ៉ាងណាមិញ ស្របពេលដែលអ្នកនាង កំពុងតែនៅមន្ទីរពេទ្យផងដែរ គេសង្កេតឃើញថារូបភាពជាច្រើនសន្លឹកពីកូនប្រុស និងរូបភាពគ្រួសាររបស់អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានបង្ហោះលើបណ្តាញសង្គមជាហូរហែ។

ក្នុងនោះ សម្រាប់រូបមួយសន្លឹករបស់អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី ត្រូវបានមហាជន និងអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះថារូបភាពមួយសន្លឹកនោះ បានបង្ហាញពីកាយវិការយ៉ាងកក់ក្តៅរបស់ស្វាមីរបស់នាង មកលើកូនក៏ដូចជារូបនាងផ្ទាល់ ដែលមើលទៅពិតជាមានសុភមង្គលខ្លាំងមែនទែន។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីឃើញរូបភាពមួយសន្លឹកនេះ អ្នកគាំទ្របានលាន់មាត់សរសើរស្វាមីរបស់អ្នកនាង ឱក សុគន្ធកញ្ញា ថាពិតជាស្វាមី​ Goal ដែលនារីៗមិនតិចនាក់នោះទេ ប្រាថ្នាចង់បាន ហើយថែមទាំងនាំគ្នា ចែករំលែកតៗគ្នាយ៉ាងច្រើនរាប់ពាន់ផងដែរ៕

Related posts

Leave a Comment