ក្រោយមានការយកចិត្តទុកដាក់ពី សម្ដេចក្រឡាហោម ស ខេង ពេលនេះស្ត្រីដែលចាប់ក្មេងយកទៅលក់នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ នឹងបានបញ្ចូនទៅកាន់

មហាជនពិតជាជ្រាបរួចមកហើយថាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីបាត់ក្មេងស្រីម្នាក់ ដោយមានស្រី្តម្នាក់បាននាំយកទៅលក់ ក្រោយពីមានការប្រកាសស្វែងរកនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានការស៊ែរយ៉ាងច្រើនលើសលប់រួចមក ហើយក្មេងស្រីរូបនេះក៏ត្រូវបានរកឃើញ ចំណែកឯស្រ្តីដែលជាជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនបានផងដែរ។

យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ជា​ផ្លូវការ​របស់​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ធំ​ បាន​ឲ្យ​ដឹង​ថា​៖​ «ជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលក់ដូរមនុស្ស ក្នុងមាត្រា១៤ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ។ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ លន បុិក ភេទស្រី អាយុ ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅផ្សារកំបូល សង្កាត់កំបូល ខ័ណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរកាត់ដេរ ប្ដឹងពីឈ្មោះ ធុន ថុនា ភេទស្រី អាយុ ២៩ឆ្នាំ ស្នាក់នៅផ្សារកំបូល សង្កាត់ កំបូល ខ័ណ្ឌកំបូល រាជធានីភ្នំពេញ ប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលកំបូល ស្ដីពី ករណីបាត់កូនស្រី អាយុ ០១ឆ្នាំ ០៦ខែ។

ដោយមានការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់ពីសំណាក់​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សមត្ថកិច្ចជំនាញ បានប្រើប្រាស់វិធានការជំនាញ​ ស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ​ ដែលរត់គេចខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពយកក្មេងស្រីទៅលក់ នៅក្នុងភូមិសាស្ត្រខេត្តកំពត ។

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង០០នាទី ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ស្ទោងធ្វេីការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចផ្សារស្ទោង ស្ថិតក្នុងភូមិ កំពង់ចិនត្បូង ឃុំ កំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ​ ពីករណី ពាក់ព័ន្ធយកក្មេងទៅលក់ ។​ ឈ្មោះ ធុន ថុនា ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្សារកំបូល សង្កាត់កំបូល ខ័ណ្ឌ កំបូល រាជធានីភ្នំពេញ។​ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ជូនជនសង្ស័យទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដេីម្បីចាត់ការបន្ត»៕

Related posts

Leave a Comment