តើជាការពិតទេ? ក្រោយរៀបការរួច លោក សុវណ្ណ រិទ្ធី នឹងបញ្ចប់អាជីពជាអ្នកសារព័ត៌មាន សព្វថ្ងៃចោលទាំងអស់ ហើយលោកនឹងបង្កើតមុខរបរ…

បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ណាស់ លោក សុវណ្ណ រិទ្ធី នោះ ដែលជាអគ្គនាយក សារព័ត៌មាន TVFB ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ព្រោះសារព័ត៌មាននេះហើយ ដែលធ្វើឲ្យបងប្អូនមួយចំនួន ជឿទុកចិត្ត​បាន រាល់ការផ្សាយរបស់ក្រុមការងាររបស់ពួកគាត់ ថាជាព័ត៌មានពិត មិនប្រកាន់ អ្នកមាន អ្នកក្រឡើយ។

មិនត្រឹមតែប៉ុណ្ណោះ លោក សុវណ្ណ រិទ្ធី ក៏ត្រូវបានមហាជនទទួលស្គាល់ថា ជាមនុស្សដែលមានចិត្តធម៌ថែមទៀតផង។ ស្រា​ប់តែនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីលោកបានបញ្ចាក់ថា លោកនឹងបញ្ចប់អាជីបជាអ្នកសារព័ត៌មាន ក្រោយពីរៀបការរួច។

លោកបានបង្ហោះសារខ្លីប្រាប់ឲ្យដឹងបន្ថែមទៀតថា៖ “ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាខ្ញុំរួច…ខ្ញុំបានសន្យាជាមួយភរិយាខ្ញុំបង្កើតមុខរបរតូចមួយតាមចិញ្ចើមផ្លូវ…ហើយនឹងបញ្ចប់អាជីពជាអ្នកសារព័ត៌មានសព្វថ្ងៃចោលទាំងអស់…”៕

Related posts

Leave a Comment