លោកណុប បាយ៉ារិទ្ធ៖ មកជួបអូន ឆលី (Charlie) មុនពេលអ៊ុំត្រលប់ទៅផ្ទះវិញ ហត់ហើយមើលទៅ ព្រោះមានfansមកលេងរាល់ថ្ងៃ

បន្ទាប់ពីទទួលបានដំណឹងថា តារាម្រៀងស្រីដ៏ល្បីមួយរូប ក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា បានសម្រាលកូនរួចមក គេក៏បានឃើញអ្នកសិល្បៈនិងអ្នកគាំទ្រជាច្រើនរូប បានទៅសួរសុខទុក្ខតារារូបនេះជាហូរហែ ប្រកបដោយភាពស្និតស្នាលជាខ្លាំង ហើយក៏មានអ្នកខ្លះដែលមិនទៅ ក៏បានបង្ហោះសារអបអរសាទរផងដែរ។

គួររំលឹកឡើងវិញថា កូនប្រុស ឱក សុគន្ធកញ្ញា មានឈ្មោះថា ឆលី អុឹង កើតនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ១ និង៣១នាទី ថ្ងៃត្រង់ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ ទម្ងន់​ 3.75 គីឡូក្រាម។

ក្នុងនោះ គេក៏បានឃើញ តារាចម្រៀងប្រុស ដ៏ល្បីម្នាក់ គឺលោក ណុប បាយ៉ារិទ្ធ ក៏បានទៅជួប ឆលី (Charlie) នៅប្រទេសថៃផងដែរ ព្រមទាំបានភ្ជាប់សារមួយថា៖ “មកជួបអូនCharlie‘ មុនពេលអ៊ុំត្រលប់ទៅផ្ទះវិញ ហត់ហើយមើលទៅ ព្រោះមានfansមកលេងរាល់ថ្ងៃ”៕

Related posts

Leave a Comment