ខ្សែប្រយុទ្ធ Sadio Mane របស់ក្រុមជម្រើសជាតិសេណេហ្គាល់ បានបន្តការប្រកួតខកខាន និងរកគ្រាប់បាល់របស់គាត់ ពេលដែលគាត់រកបានគ្រាប់បាល់ទី៣នៅ Africa Cup of Nations ប៉ុន្តែគាត់ក៏ខកខានគ្រាប់បាល់ប៉េណាល់ទីផងដែរ សម្រាប់ការប្រកួតទី២ ពេលដែលក្រុមរបស់គាត់ បានយកឈ្នះក្រុមជម្រើសជាតិអុយហ្គង់ដា១-០ ដើម្បីឡើងទៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ កាលពីថ្ងៃសុក្រ។
កីឡាករ Mane បានទម្លុះភាពទាល់ច្រកនៅនាទី១៥ ក្រោយក្រុមជម្រើសជាតិសេណេហ្គាល់ ឆ្មក់ឱកាសពីកំហុសបង្កឡើងដោយក្រុមជម្រើសជាតិអ៊ុយហ្គង់ដា ដែលបានឡើងដល់វគ្គចែកពូល Knockoutជាលើកដំបូងក្នុងរយៈពេល៤១ឆ្នាំកន្លងមកនេះ។
ទោះបីជាយ៉ាងណាក៏ដោយ គាត់បានធ្វើឲ្យបាត់បង់ឱកាសដ៏សំខាន់មួយ ក្នុងការធ្វើឲ្យក្រុមសេណេហ្គាល់ស្រួលចិត្ត ពេលដែលការស៊ុតបាល់ប៉េណាល់ទីរបស់គាត់ ត្រូវសង្គ្រោះបានដោយអ្នកចាំទី Denis Onyango នៅនាទី៦១នៃការប្រកួតដែលមើលឃើញកើតមានកំហុស៤៥លើក។
ក្រុមក្រុមជម្រើសជាតិសេណេហ្គាល់ នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិបេណាំង នៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ ក្រោយក្រុមមួយនេះ បានយកឈ្នះក្រុមជម្រើសជាតិម៉ារ៉ុកនៅការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីការបញ្ចប់ទៅក្នុងលទ្ធផលស្មើ១-១។
បច្ចុប្បន្ន កីឡាករ Mane បានស៊ុតបាល់ប៉េណាល់ទី៣លើកនៅការប្រកួតនេះ ពោលគឺលោកបានខកខានម្តង និងស៊ុតបញ្ចូលទីបានម្តងអំឡុងជ័យជំនះ៣-០លើក្រុមជម្រើសជាតិកេនយ៉ា៕