លោក អុឹម​ ជីវ៉ា៖ គ្រាន់តែអោយជួយបកស្រាយបំភ្លឺ៩ចំនុចរឿងសមាគមសោះ ម៉េចក៏កើតក្តីក្តៅក្រហាយ ភ័យស្លន់ស្លោដល់ថ្នាក់ដាក់ពាក្យបណ្តឹងទាំងពីរនាក់គូរស្នេហ៍ចឹង បើ២ព្រួតមួយទៅហើយ ចាំជួបគ្នានៅតុលាការចុះ

លោក​ អុឹម​ ជីវ៉ា​ ដែល​នៅ​មុន​នេះ​បន្តិច​លោកបាន​មានការ​ឆ្លើយតប​ទៅ​កាន់​លោក​ ហេង​ ឡុង​ ដែលបាន​ព្រមាន​ប្តឹង​លោក​ ដោយក្នុង​នោះ​ លោកបានសរសេររៀបរាប់នៅលេី​គណនី​ហ្វេសបុក​ផេក​ សិល្បករ​កម្ពុជា​ ដោយមាន​ខ្លឹមសារ​ដូច​តទៅ​៖«អីយ៉ា.. គ្រាន់តែអោយជួយបកស្រាយបំភ្លឺ៩ចំនុចរឿងសមាគមសោះ ម៉េចក៏កើតក្តីក្តៅក្រហាយ ភ័យស្លន់ស្លោដល់ថ្នាក់ដាក់ពាក្យបណ្តឹងទាំងពីរនាក់គូរស្នេហ៍ចឹងណ៎។

ជាទូរទៅសមាជិកក្រុមប្រឹក្សាគេមានសិទ្ធសួរតើ ហេតុអីបានជាខ្ញុំអោយបកស្រាយបំភ្លឺជាសាធារណៈអោយគេបានដឹង​ពីព្រោះសិល្បករជាច្រើន​ និងមហាជនក៏គេចង់ដឹងដែរថា លុយចំនូលក្នុង១ឆ្នាំ ១៨មុឺនដុល្លារច្រើនណាស់ តើចំនាយទៅណាខ្លះ?? ធ្វើអីខ្លះ?? បកស្រាយទៅចប់បាត់ហើយ ម៉េចដល់ថ្នាក់ដាក់ពាក្យបណ្តឹងវើយអើយ…! បើមាសសុទ្ធបកស្រាយទៅអោយមហាជនគេបានគេបានដឹងលឺផង ។

ខ្ញុំយល់សប្តិយប់មិញថាលុយដែលគេយកមកជួយចាស់ជរាយកទៅថតកុនជិតអស់ហើយ ហើយខាតទៀត ឬក៏ដូចការយល់សប្តិរបស់ខ្ញុំ មិនពិតទេ អុឹមជីវ៉ា នេះខ្ញុំដេកយល់សប្តិទេណា?? តិចគ្រាន់តែយល់សប្តិខឹងយល់សប្តិពីនាក់គូរស្នេហ៍ទៀតចុះ។ អាងអីបន្តិចប្តឹង អាងអីបន្តិចប្តឹង បើប្តឹងតែម្នាក់មិនអីទេ តែនេះប្តឹងពីរនាក់គូរស្នេហ៍ទាំងពីរតែម្តងណ៎ លេងចឹងមិនយុត្តិធម៌ទេ ហាឡើងលេងពីរព្រួតមួយចឹងនោះ ចឹងបានគេហៅថាឆ្នាំងណាគ្របមែន។

អូ…រំលឹកបន្តិចបងប្រុស​ ហេង​ ឡុង​ និងអ្នកបង​ ចនចាន់ ស្គាល់ DJ អារីយ៉ាដែលស្លាប់ទៅហើយទេ បើចាំបានសូមជួយយក…..ដើម្បីអោយ​វិញ្ញាណក្ខន្ធ​គ្នាអស់ចិត្ត ។ Ok បើពីរព្រួតមួយទៅហើយ ចាំជួបគ្នានៅតុលាការចុះ ច្បាប់គឺច្បាប់ ពួកយើងត្រូវធ្វើតាមច្បាប់ គោរពតាមច្បាប់ដែលមានចែងក្នុងងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា coming soon..! ។
ដោយក្តីគោរពៈ អុឹម ជីវ៉ា»។

Related posts

Leave a Comment