កាលពីថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៩ មានករណីបាត់ក្មេងស្រីម្នាក់ ដោយមានស្រ្តីម្នាក់បាននាំយកទៅ ក្រោយមកក៏មានលោកពូម្នាក់បានបង្ហោះដំណឹងនេះតាមរយៈបណ្ដាញសង្គម ដោយគាត់មានគណនីហ្វេសប៊ុកឈ្មោះ ផាន់ សារឿន បានធ្វេីការរៀបរាប់យ៉ាងដូច្នេះថា៖«ជួយស៊ែរបន្ទាន់ផង! នាងខ្ញុំឈ្មោះ ប៉ិ មានទីលំនៅរស់នៅភូមិកំបូល បានបាត់កូនស្រីឈ្មោះ សុខ ពីន អាយុមួយខួបកន្លះ។
កូនស្រីរបស់នាងខ្ញុំបាត់ខ្លួននៅវេលាម៉ោង 8ព្រឹក ត្រូវនឹងថ្ងៃសុក្រទី15 ខែវិច្ឆិកា ឆ្នាំ2019 បាត់នៅភូមិកំបូល។ ភិនភាគរបស់កូនស្រីដែលបានបាត់ខ្លួនពាក់អាវពណ៌លឿងដៃវែង។ កូនរបស់នាងខ្ញុំដែលត្រូវបាត់ដោយសារតែអ្នកមើលថែក្មេងបានលួចយកទៅ។ អ្នកមើលថែឈ្មោះ ថុនា អាយុ 27ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ម្ដាយរបស់ជនសង្ស័យមានឈ្មោះ យី រី បើបងប្អូនបានប្រទះឃើញក្មេងស្រីដូចបានរៀបរាប់មកខាងលើ សូមជួយផ្ដល់ព័ត៌មានមកយើងខ្ញុំតាមរយៈទូរស័ព្ទលេខ 093 43 31 76 ដោយក្ដីអនុគ្រោះ»។ ក្រោយពីមានការប្រកាសស្វែងរកនៅលេីបណ្ដាញសង្គមហ្វេសប៊ុក ដោយមានការស៊ែរយ៉ាងច្រេីនលេីសលប់រួចមក រហូតមកដល់យប់មិញនេះ ក៏មានគណនីហ្វេសប៊ុកឈ្មោះ Menea Chim បានមានការរៀបរាប់ឲ្យដឹងថា៖
«រកឃើញក្មួយស្រីហើយ អរគុណលោកពូ ដែលបានយកក្មួយស្រីខ្ញុំទៅឲ្យប៉ូលីស។ គាត់ជាអ្នកទិញក្មេងស្រីហ្នឹង គាត់មិនដឹងថាក្មេងហ្នឹង ត្រូវគេចាប់ ក៏ទិញក្នុងតម្លៃ៤០មុឺនរៀលនៅខេត្តកំពត។ នៅពេលដឹងដំណឹង ថាក្មេងហ្នឹងត្រូវគេតាមរក ក៏យកទៅឲ្យប៉ូលិស។ ឥឡូវឪពុកម្ដាយកំពុងទៅយកកូនហើយ ត្រេកអរណាស់ដែលបានឃើញក្មួយ»។
ជាមួយគ្នានេះដែរ ក៏មានគណនីហ្វេសបុកមួយផ្សេងទៀតដែលមានឈ្មោះ Yunil Nut ក៏បានមានការរៀបរាប់ឲ្យដឹងដែរថា៖«ក្មួយស្រីបានមកដល់កន្លែងសុវត្តិភាពហើយ អគុណច្រើនដល់សមត្ថកិច្ចពាក់ព័ន្ធ នឹងបងប្អូនតាមបណ្ដាញសង្គមហ្វេសបុក។ (ភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត)។