នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ មហាជនភាគច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញ លោក សុវណ្ណ រិទ្ធី បានធ្វើ Live វីដេអូមួយ ក្នុងខណៈពេលថតរូប ជាមួយភរិយារបស់ខ្លួន ព្រមទាំងបានភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា៖ “ថ្ងៃនេះ ខ្ញុំបាទសុវណ្ណ រិទ្ធី និងភរិយារបស់ខ្ញុំ ប៊ុត សុជាតា បានដឹកដៃគ្នាមកថតរូបភាព Pre wedding ទុកសម្រាប់ថ្ងៃមង្គលការរបស់ខ្ញុំទាំងពីរនាក់នៅថ្ងៃខាងមុខនេះ ។ សូមពុកម៉ែបងប្អូន ជួយគាំទ្រ និងចូលរួមមង្គលការរបស់ខ្ញុំបាទឆាប់ៗនេះក្នុងខែធ្នូ ឆ្នាំ២០១៩នេះតែម្តង”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ មហាជនជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលទៀតហើយ ក្រោយពីឃើញលោក សុវណ្ណ រិទ្ធី បានបង្ហោះសារដ៏ខ្លីមួយថា៖ “ស្វាគមន៍សមាជិកថ្មីគ្រួសារត្រកូល សុវណ្ណ…សង្ឃឹមថា…អាក្លូទៅចុះ…..”។ ភរិយារបស់លោក ក៏បានបង្ហោះសារមួយផងដែរថា៖ “អញ្ចឹងតា បានចេះតា ឈឺក្បាល ក្អួត រាល់ថ្ងៃ រីករាយសមាជិកថ្មី របស់ម៉ាក់ៗប៉ាៗ”។ ក្រោយពីឃើញបែបនេះ ប្រិយមិត្តជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកចូល comment បានបង្ហោះសារអបអរសាទរជាច្រើន ព្រមទាំងជូនពរឲ្យលោក សុវណ្ណ រិទ្ធី ទទួលបានកូនប្រុសថែមទៀតផង៕