ស្ងាត់ៗស្រាប់តែ សុខ ស្រីនាង បានទៅជួប ឆលី (Charlie) ដល់ប្រទេសថៃបាត់ ថែមទាំងពោលពាក្យទាំងនេះថា…

ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ណាស់ តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស ម្នាក់ គឺ សុខ ស្រីនាង នោះ ហើយបទជាច្រើន របស់ ស្រីនាង នៅតែដក់ជាប់អារម្មណ៍ អ្នកស្តាប់មិនចេះជិនណាយឡើយ ជាពិសេសនោះ គឺបទមនោសញ្ចេតនាតែម្តង។ ហើយពេលថ្មីៗនេះទៀត តារារូបនេះ ក៏ជា គណៈកម្មការ មួយរូប ក្នុងកម្មវិធី ប្រឡងចម្រៀង កុមារប្លែកគេ ក្នុងយុគសម័យថ្មី Cambodian Idol Junior ផងដែរ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញតារារូបនេះ បានទៅសួរសុខទុក្ខ ឱក សុគន្ធកញ្ញា ដល់ប្រទេសថៃ ថែមទាំងបានបង្ហោះរូបភាព ស្អាតៗ ជាច្រើនសន្លឹក លាយឡំនូវភាពសប្បាយរីករាយជាខ្លាំងក្រោយពីបានជួប ឆលី ព្រមទាំងបានភ្ជាប់សារខ្លីមួយថា៖ “រីករាយណាស់បានជួប​ Charlie ហេីយគួរអោយខ្នាញ់ណាស់ សង្ហាតាំងពីតូចម៉ង ជូនពរ Mommy និង​ Baby មានសុខភាពល្អ​ក្រុមគ្រួសារ មានសុភមង្គលជារៀងរហូត​”។

គួររំលឹកឡើងវិញបន្តិចផងដែរថា អ្នកនាង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសឈ្មោះ ឆលី អុឹង កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កាលពីវេលាម៉ោង ១ និង៣១នាទី ថ្ងៃត្រង់ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ ទម្ងន់​ 3.75 គីឡូក្រាម៕

Related posts

Leave a Comment