ហ្វេសប៊ុក៖ ករណីអ្នកមើលក្មេងបានយកក្មេងស្រីម្នាក់ទៅបាត់ កាលពីម្សិលមិញនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលខ្លាំង។ ហើយគ្រួសារក្មេងស្រីរងគ្រោះក៏បានអំពាវនាវអោយសមត្ថកិច្ច ជួយធ្វើអន្តរាគមន៍ ដើម្បីជួយកូនស្រីរបស់ពួកគាត់មកវិញផងដែរ។
នៅម៉ោងប្រមាណ ៦:៣០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តាមរយៈផេកហ្វេសប៊ុក V-B Tattoo Shop បានធ្វើការបង្ហោះថា សមត្ថកិច្ច ស្រុកស្ទោងចាប់បានជនសង្ស័យម្នាក់ជាមនុស្សស្រីមានផិនភាគដូចមនុស្សស្រីដែរបានលួចក្មេង ។ ផេកខាងលើបានសរសេរផងដែរ
ថា “ថ្ងៃនេះPoliceស្រុកស្ទោងចាប់បានជនសង្ស័យម្នាក់ជាមនុស្សស្រីមានផិនភាគដូចមនុស្សស្រីដែរបានលួចក្មេង ដែរម្ចាស់accoun ឈ្មោះ( ម៉ាក់ តូច)បានផុស , ចាប់បាននៅមុខផ្ទះខ្ញុំ(ផ្សារស្ទោង) ស្រុកស្ទោង ខេត្តកំពង់ធំ ចាប់បានវេលាម៉ោងប្រហែល០៥ល្ងាចថ្ងៃទី១៥ខែ ១១ឆ្នាំ២០១៩។Policeបានចាប់យកទៅសាកសួរហើយ”៕