រំភើបណាស់! ទោះម៉ោងជាង១ រំលងអាធ្រាត្រ ក៏ដោយ ក៏ហ្វេនៗ នៅរងចាំ Surprise ខួបកំណើត ឱក សុគន្ធកញ្ញា ដែរ, មើលទៅសប្បាយដល់ហើយ (មានវីដេអូ)

កម្មវិធី ប្រលងចម្រៀង លំដាប់កំពូលល្បី ទូទាំងពិភពលោក X Factor Cambodia វគ្គ Live Show បានឈានដល់សប្ដាហ៍ទី២ហើយ នៅយប់ ថ្ងៃអាទិត្យ ទី ០៨ ខែកញ្ញា ឆ្នាំ ២០១៩ ម្យិលមិញនេះ។ វាគឺ វគ្គដ៏រំភើបមួយ នៅតែបន្តយ៉ាងក្ដៅគគុក ដែលបេក្ខជន និមួយៗបានបញ្ចេញនូវសមត្ថភាព កាន់តែខ្លាំងជាងវគ្គមុនៗ ទៅទៀត ជាមួយ ការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ដូចជាអ្នកចម្រៀងអាជីពអញ្ចឹង។ ក្នុងនោះផងដែរ ក្រោយពីវគ្គនេះបានបញ្ចប់ភ្លាម គេប្រទះឃើញហ្វេនៗ របស់ តារាចម្រៀង ឱក សុគន្ធកញ្ញា នាំគ្នាយកនំខួបកំណើត នៅរង់ចាំ Surprise តារារូបនេះ ទោះបី ម៉ោងជាង១ រំលងអាធ្រាត្រក៏ដោយ។ មួយវិញទៀត គេក៏បានឃើញម្ចាស់ហ្វេសប៊ុកឈ្មោះ Sokchea Kanha September ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា៖

“X’factor Live show សប្ដាហ៍ពីរ ត្រូវបានបញ្ចប់ កម្មវិធី surprise birthday mummy 2019 លើកទីមួយ បានចាប់ផ្តើម (Aok Sokunkanha) អារម្មណ៍រំភើបសប្បាយរីករាយ ស្នាមញញឹម ក្តីស្រឡាញ់ ដែលមិនអាចកាត់ថ្លៃបាន ជាក្តីស្រឡាញ់ ដែលចេញពីបេះដូង ហ្វេនៗ សុភាពបរិសុទ្ធ ហ្វេនៗលំដាប់ VIP ISO 9001 2000 ហើយវីដេអូនេះថតម៉ោងមួយជាង កន្លងអាធ្រាត្រ ថ្ងៃទី 09.09.2019

វីវរហើយយើង អាយដលសួរថា birthday ថ្ងៃណា មិចមកធ្វើថ្ងៃនឹង (14.09) អ្នកទាំងអស់មានចាប់អារម្មណ៍រឿងមួយហេស ចំណាំអោយតែដល់ពេលបងញ៉ា ទទួលនំហើយ គាត់ចាប់ផ្តើមជូនពរហ្វេន ចាំមើលហ្វេន នឹងអាយដលគេនាំគ្នាដណ្ដើមយាយ ធុញហាសយាយមែន ទៅដល់ណាផ្អើលនឹង បើមិនផ្អើលមែនហៅហ្វេនកញ្ញាហេ៎ #FirstBD VDO ASK pre-birthday “៕

Related posts

Leave a Comment