នៅក្នុងសង្គមបច្ចុប្បន្ននេះ បញ្ហាសំរាម គឺជារឿងមួយដ៏សំខាន់សម្រាប់ ការអភិវឌ្ឍន៍ប្រទេស ហើយក៏ជាបញ្ហាដ៏ធំ ដែលធ្វើឲ្យស្ទះលូ ព្រោះថាជាប្លាស្ទិច គឺជាវត្ថុមួយដែលមិនងាយរលាយនោះទេ។ បើយើងចូលរួមគ្នាដើម្បីថែរក្សាបរិស្ថានស្អាត ទាល់តែរួបរួមគ្នា ជួយសំអាតគ្នាទើបទីក្រុងស្អាត។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មន្ទីរទេសចរណ៍ខេត្តក្រចេះ-Kratie Tourism Department បានបង្ហើសារថា “រួមគ្នាដើម្បីកម្ពុជាស្អាត ក្នុងចលនាបំផុសស្មារតីប្រជាពលរដ្ឋឲ្យចេះស្រឡាញ់ និងថែរក្សាបរិស្ថាន ក្រុមការងារមន្ទីរទេសចរណ៍ខេត្តក្រចេះ បានបន្តដឹកនាំក្រុមយុវជន យុវតីមួយក្រុម ធ្វើការសម្អាតក្រុងក្រចេះ(Kratie Clean Up) នៅបរិវេណចំណតរថយន្ត(បេនឡាន) ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ។ កម្ពុជាអាចស្រស់ស្អាតទៅបាន លុះត្រាតែប្រជាជនម្នាក់ៗដែលជាកោសិកាសង្គមមានទំនួលខុសត្រូវខ្ពស់ចំពោះ បរិស្ថានដែលខ្លួនតាំងនៅ”។
ដោយឡែកបើយើងងាកមកមើលពីប្អូនៗសិស្សានុសិស្សដែលបានគាត់ចុះរើសសំរាមវិញគឺពួកគាត់រើសសំរាម ដើម្បីសម្អាតនៅក្នុងទីក្រុង ដោយមានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Khut Punlork” បានបង្ហោះសារថា “អាណិតអ្នករើសសំរាមខ្លះផង😒កុំចេះតែពង្រាយពេក😁 ចង់បានណាស់មុខមាត់ស្អាត កន្លែងរស់នៅស្អាត ដើរលេងរកតែកន្លែងស្អាត តែមិនចេះសម្អាត😝😂”៕