អុញនោះ! នារីម្នាក់កើតទុក្ខមិនសុខចិត្ត រឿងបរុសម្នាក់ដែលជាដុកទ័រ បានរស់នៅជាមួយគ្នាអស់រយៈពេល១ឆ្នាំមកហើយ តែបរុសនោះមិនទទួលខុសត្រូវ

ភ្នំពេញ៖ នាពេលរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះផងដែរ មានស្រី្តដ៏ស្រស់ស្អាតម្នាក់បានកើតទុក្ខមិនសុខចិត្ត ហើយក៏បានទំនាក់ទំនងមកកាន់អង្គភាពសារព័ត៌មាន TVFB ដើម្បីឲ្យជួយផ្សព្វផ្សាយ ទៅលើរឿងបរុសម្នាក់ដែលជាគ្រូពេទ្យ បានរួមរស់នៅជាមួយនិងគ្នា អស់រយៈពេល១ឆ្នាំមកហើយ តែបរុសម្នាក់នោះបែរជាដោះដៃ មិនព្រមទទួលខុសត្រូវ។

ហើយចំពោះរឿងមួយនេះវិញផងដែរ បើតាមកិច្ចសំភាសន៍របស់ក្រុមការងារ TVFB ជាមួយស្ត្រីខាងលើនេះ នាងបានរៀបរាប់ឲ្យដឹងថា៖ ”នាងខ្ញុំឈ្មោះ វី អាយុ ៣៣ឆ្នាំ បានទាក់ទងជាមួយបុរសម្នាក់ ដែលមានឈ្មោះ តាំង ម៉េងឡុង អាយុ៣៦ឆ្នាំ មុខរបបជាដុកទ័រ នៅមន្ទីរពេទ្យរស្សុី ដោយបានទាក់ទងជាមួយគ្នាបាន១ឆ្នាំមកហើយ។

ក្នុងអំឡុងពេលមុនដំបូង ដែលបានទាក់ទងនេះ គឺខ្ញុំមិនបានដឹងថា គាត់មានប្រពន្ធនោះឡើយ រហូតដល់មានថ្ងៃមួយ ខ្ញុំបានឃើញគាត់និយាយទូរស័ព្ទ ក៏បានសួរថាជានរណា? ពេលនោះគាត់ក៏បានឆ្លើយថា ជាប្រពន្ធរបស់គាត់។ ប៉ុន្ដែខ្ញុំសុខចិត្ដទ្រាំ ព្រោះតែស្រលាញ់គាត់ បន្ទាប់ពីពេលនោះមក ពួកយើងក៏នៅតែបន្ដការទាក់ទងគ្នារហូតមក”។

ក្នុងនោះដែរ នារីខាងលើក៏បានបន្ដទៀតថា៖”មូលហេតុដែលគាត់ទាក់ទងមកកាន់ TVFB ព្រោះតែដោយសារគាត់បានព្យាយាមទាក់ទងទៅកាន់បុរសខាងលើជាច្រើនដងមកហើយ ហើយក្រុមគ្រួសារខាងប្រុសក៏យល់ព្រមថា និងដោះស្រាយរឿងមួយនេះជូនរូបនាងផងដែរ ប៉ុន្ដែរយៈពេលចុងក្រោយមកនេះ បែរជាគាត់មិនព្រមលើកលេខទូរស័ព្ទរបស់ខ្ញុំ និងបិទទូរស័ព្ទថែមទាំងផង ហេតុដូច្នេះហើយគាត់មិនមានទំនួលខុសត្រូវបន្ដិចទល់តែសោះ។ ហើយប្រសិនបើគាត់ចង់ដោះស្រាយជាមួយខ្ញុំ ស្រួលនោះទេ ព្រោះដំណោះស្រាយមាន ដោយគាត់គ្រាន់តែផ្ដល់ជាសំណងមកខ្ញុំខ្លះ នូវការខូតខាតរបស់ខ្ញុំនាពេលកន្លងមកនេះ”៕

Related posts

Leave a Comment