កាលពីល្ងាចមិញនេះ ថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៩ នេះ មានករណីបាត់ក្មេងស្រីម្នាក់ដោយមានស្រ្តីម្នាក់បាននាំយកទៅ ក្រោយមកមិត្តភក្តិរបស់ឪពុកម្តាយក្មេងស្រីម្នាក់នោះ ក៏បានបង្ហោះដំណឹងនេះតាមរយៈបណ្ដាញសង្គម ដោយគាត់មានគណនីហ្វេសប៊ុកឈ្មោះ Thiem Chheng An បានធ្វេីការរៀបរាប់យ៉ាងដូច្នេះថា៖
«សុំពឹងម្ដងទៀតអ្នកទាំងអស់គ្នា នេះជារូបស្ត្រី ដែលយកកូនស្រីហ្នឹងទៅ សូមជួយស៊ែរទាំងអស់គ្នាផង បេីឃេីញទាកទងមក 088995107 017690990»។ ជាមួយគ្នានេះដែរ ម្ចាស់គណនីរូបនេះ បានបន្ថែមទៀតថា ក្មេងស្រីរូបនេះបានបាត់ខ្លួននៅម្តុំផ្សារកំបូល ចំែណកឯក្មេងស្រីនេះវិញឈ្មោះ ប៊ុនថា សុខពៀន អាយុ១ខួប៩ខែ បេីសិនជាប្រិយមិត្តប្រទះឃើញ មេត្តាជួយទាក់ទងមកលេខខាងលេីផង សូមអរគុណ។
បន្ទាប់មកក៍មានគណនីហ្វេសបុកមួយទៀតដែលមានឈ្មោះថា ផាន់ សារឿន ក៍បានបង្ហោះស្វែងរកក្មេងដែលមានខ្លឹមសារថា «ជួយស៊ែរបន្ទាន់ផង! ! នាងខ្ញុំឈ្មោះ ប៉ិ មានទីលំនៅរស់នៅភូមិកំបូល បានបាត់កូនស្រីឈ្មោះ សុខ ពីន អាយុមួយខួបកន្លះ ។ កូនស្រីរបស់នាងខ្ញុំបាត់ខ្លួននៅវេលាម៉ោង 8ព្រឹក ត្រូវនឹងថ្ងៃសុក្រទី 15 ខែវិច្ឆិកាឆ្នាំ 2019 បាត់នៅភូមិកំបូល។
ភិនភាគរបស់កូនស្រីដែលបានបាត់ខ្លួនពាក់អាវពណ៌លឿងដៃវែង។ កូនរបស់នាងខ្ញុំដែលត្រូវបាត់ដោយសារតែអ្នកមើលថែក្មេងបានលួចយកទៅ។ អ្នកមើលថែឈ្មោះថុនា អាយុ 27 ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ម្ដាយរបស់ជនសង្ស័យមានឈ្មោះយី រី ។ បើបងប្អូនបានប្រទះឃើញក្មេងស្រីដូចបានរៀបរាប់មកខាងលើសូមជួយផ្ដល់ព័ត៌មានមកយើងខ្ញុំតាមរយៈទូរស័ព្ទលេខ 093 43 31 76 ដោយក្ដីអនុគ្រោះ»៕