ញ៉ាក់សាច់! អតីតបេក្ខជនវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី X Factor Cambodia គង់ ចំរើន បានទិញរថយន្តសេ៊រីទំនើបម៉ា Tundra ដែលមានតម្លៃរហូតទៅដល់..

ដូចអ្វីដែលប្រិមិត្តទទួលជ្រាបរួចមកហើយពីអតីតបេក្ខជន គង់ ចំរើន ជាកូនក្រុមមួយរូបដ៏ឆ្នើមរបស់អ្នកនាង ឱក​ សុគន្ធកញ្ញា ក៏ដូចជានៅក្នុងកម្មវិធីប្រលងចម្រៀង លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី១ ដែលទទួលបាននូវការចាប់អារម្មណ៍ ក៏ដូចជាមានភាពលេចធ្លោជាខ្លាំង ជាមួយនឹងទឹកដមសម្លេងដ៏ពិរោះរណ្តំនោះ។

ទោះបីជាបេក្ខជន​ គង់ ចំរើន បានឆ្លងមកដល់វគ្គផ្តាច់ព្រ័ត្រក៏ពិតមែន តែមិនបានទទួលបានជ័យលាភីបែបនេះក្តីក៏ អតីតបេក្ខជននេះរួមទាំងសម្ថតភាពខ្លួនថែមទៀតផងនេះ នៅតែទទួលការគាំទ្រពីទស្សនិកជនជាច្រើន។ ហើយលើសពីនេះទៅទៀត អ្វីដែលកាន់តែភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ប្រិយមិត្តទៀតនោះ ក្រោយពីប្អូនប្រុសប្រឡូកចូលសិល្បៈមិនទាន់ប៉ុន្មានផង

ស្រាប់តែ​កាល​ពី​ម្សិលមិញ​នេះ​ តារា​ចម្រៀង​ គង់​ ចំរើន​ ក៏បាន​បង្ហាញ​នូវ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ Tundra ទៅកាន់​មហាជន​ អមជាមួយ​ស្នាម​ញញឹម​យ៉ាង​រីករាយ​ផងដែរ។ គួរបញ្ចាក់ផងដែរថា​ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ Tundra​ នេះ​ មាន​តម្លៃ​នៅ​លេី​ទីផ្សារ​ប្រមាណជាជាង​ ២មុឺន​ដុល្លារ​អាមេរិក​។

ជាមួយ​គ្នានេះ​ដែរ​ ប្អូន​ប្រុស​ គង់​ ចំរើន​ ក៏មានជា​ពាក្យ​ពេចន៍​លេីកឡេីង​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ដែរថា៖«សូមជួយថែរក្សារកូនចៅអោយសុខសប្បាយជារៀងរហូត»។ ក្នុង​នោះដែរ​ ក៏មាន​ប្រិយមិត្ត​ជាច្រើន​បាន​ចូលរួម​កោតសរសើរ​ចំពោះ​សមត្ថភាព​ ក៏​ដូចជា​ភាព​បុិនប្រសព្វ​ និង​ចូលរួម​អបអរសាទរ​ដល់​សមាជិក​ថ្មី​នេះផង​ដែរ។

Related posts

Leave a Comment