កូនក្រមុំមីយ៉ានម៉ា គាត់ថា គាត់ស្រលាញ់សំលៀកបំពាក់ប្រពៃណីខ្មែរ អញ្ចឹងហើយគាត់ ថតដើម្បីទុកដាក់បង្ហាញក្នុងថ្ងៃកម្មវិធី នៅប្រទេសរបស់គាត់

កាលពីម្សិលមិញនេះ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មហាជនជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយបានឃើញកូនក្រមុំមីយ៉ានម៉ាម្នាក់ សុខចិត្តធ្វើដំណើរពីប្រទេសរបស់គាត់ មកកាន់ទឹកដីប្រទេសទកម្ពុជាយើង ដើម្បីថតរូប ក្នុងឈុតសំលៀកបំពាក់បែបប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត។ ហើយក្នុងនោះដែល ម្ចាស់ហ្វេសប៊ុកផេក Gold Embellishment and Salon ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមឲ្យដឹងថា៖

“កូនក្រមុំមីយ៉ានម៉ា គាត់ថា គាត់ស្រលាញ់សំលៀកបំពាក់ប្រពៃណីខ្មែរ ចឹងហើយគាត់ចង់ថតដើម្បីដាក់បង្ហាញក្នុងថ្ងៃកម្មវិធីគាត់នៅប្រទេសគាត់ អរគុណដែលស្រលាញ់ប្រទេសកម្ពុជា និង សេវាកម្មរបស់ ហ្គោល សំអាងការ និង សាឡន (កំពង់សោម)….”។ ខាងក្រោមនេះ ជារូបភាពស្អាតៗដែលកូនក្រមុំរូបនេះបានថត ក្នុងឈុត សំលៀកបំពាក់ប្រពៃណីខ្មែរ យើង៕

Related posts

Leave a Comment