សូមសរសើរ! ពីកម្មករ​អូសរទេះក្រណាត់​ ក្លាយជា​អ្នកមានសល់លុយរាប់សែនដុល្លារ​ និងមានដីជាច្រេីនកន្លែង​…កូនអ្នកមេសាង​ ខេត្ត​ព្រៃវែង​

នៅលើលោកនេះ គ្មានអ្វីបានមកដោយមិនមានខំប្រឹងនោះទេ​ ។ ម្នាក់ៗសុទ្ធមានការតស៊ូ ប្រឹងជំនះ ប្រឹងស្វែងរក ប្រឹងធ្វើការ​ ទាំងយប់ ទាំងថ្ងៃ ទម្រាំ មានរបស់ប្រើប្រាស់ល្អៗ មានផ្ទះធំនៅ មានលុយចាយ មានឡានជិះ និងមានគ្រឿងអលង្ការពាក់ពេញខ្លួន។ តួយ៉ាងដូចជាជីវិតរបស់ពួកគាត់ទាំងពីរនាក់នេះអញ្ចឹង តស៊ូពីកម្មករអូសរទេះ រហូតដល់ពេលនេះ គាត់ប្រាក់រាប់ម៉ឺន រាប់សែនដុល្លារ មានរថយន្តទំនើបជិះ មានដីជាច្រើនកន្លែង ធ្វើឲ្យអ្នកភូមិផង របងជាមួយមានការកោតសរសើរយ៉ាងខ្លាំង។ ជាក់ស្តែង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ដែលជាបុគ្គលល្បីឈ្មោះម្នាក់​ បានបង្ហោះសារ កោតសរសើរ យ៉ាងខ្លាំង ចំពោះពួកគាត់ ដែលខំប្រឹងពីបាតដៃទទេ រហូតមានប្រាក់រាប់សិបម៉ឺនដុល្លារកាន់នៅក្នុងដៃ ។ លោកបានបង្ហាញអារម្មណ៍រីករាយ និងសាទរចំពោះពួកគាត់ដែលជាកូនខេត្តព្រៃវែង​ម្នាក់ តែខំប្រឹងតស៊ូរហូតដល់មានថ្ងៃនេះ។ យ៉ាងណាមិញ នៅសារយ៉ាងខ្លីរបស់លោក ផែង វណ្ណៈ បានរៀបរាប់យ៉ាងដូច្នេះថា “ពីកម្មករ​អូសរទេះ​សល់លុយរាប់ម៉ឺនរាប់សែន​ដុល្លារ​ ! កូនអ្នកមេសាង​ ខេត្ត​ព្រៃវែង​ ! បងសូមអបអរសាទរ​អាប្អូន​ តក ដែលបានតស៊ូ​ពីក្មេង​កម្មករ​ អូសរទេះ​ក្រណាត់​ ក្លាយជា​អ្នកមានសល់លុយរាប់សែនដុល្លារ​ និងមានដីជាច្រេីនកន្លែង​ ។ និយាយ​នេះ​មិនមែន​អួតវាជាប្អូនទេ​ តែចង់ប្រាប់​ថា​ព្រេង​សំណាងមិនធ្លាក់ពីលេីមេឃមករកយេីងទេ​ បេីយេីងមិនខិតខំដោយខ្លួនឯង​ ។ ថ្ងៃ​ណាទំនេរ​ ហៅ​វាមកសម្ភាសន៍​អំពី​ជីវិត​ជោគជ័យ​របស់​វា​ ដេីម្បី​ជាបទពិសោធន៍អោយ​បងប្អូន​មួយចំនួនយកគំរូ​តាម​” ៕

អានបន្ត

បានបូជាហើយ សពពលករខ្មែរធ្វើការនៅកូរ៉េ ដែលត្រូវពលករខ្មែរម្នាក់ទៀត លប ស ម្លា ប់ ដោយសារគំនុំរឿង…

ពលករខ្មែរម្នាក់បាន.ស្លា.ប់.បាត់បង់.ជី.វិ.ត.នៅក្នុងរោងចក្រពេលកំពុងបំពេញការងារ ដោយសារពលករខ្មែរម្នាក់ទៀត ដែលធ្វើការជាមួយនោះបានលប.ស.ម្លា.ប់។ ក.រ.ណី.ឃា.ត.ក.ម្ម.នេះបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដែលនាំឱ្យស្ថានទូតខ្មែរនៅប្រទេសកូរ៉េខាងត្បូងសោកស្តាយជាទីបំផុត។ ហេតុការណ៍.ឃា.ត.ក.ម្ម.កា.ប់.ស.ម្លា.ប់.គ្នារវាងពលករខ្មែរដូចគ្នានេះ បានកើតឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅក្នុងរោងចក្រសិប្បកម្មមួយកន្លែងក្នុងទីក្រុងណាំយ៉ាងជូ ខេត្តខ្យង់គីដូ។ ជ.ន.រ.ង.គ្រោះមានឈ្មោះ ស៊ុ អួញ អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅឃុំអណ្តូងថ្ម,ស្រុកព្រៃនប់,ខេត្តព្រះសីហនុ។ បើយោងតាមមនុស្សដែលស្គាល់គ្នាជាមួយជ.នរ.ងគ្រោះ បានឱ្យដឹងថា ជ.នរ.ងគ្រោះបានធ្វើការនៅប្រទេសកូរ៉េនេះពីរអាណត្តិហើយ ហើយនៅសល់ពេលតែប៉ុន្មានខែទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់អាណត្តិការងាររបស់ខ្លួន។ ជ.នរ.ងគ្រោះត្រូវបានគេស្គាល់ថា ជាមនុស្សស្លូតបូតចិត្តល្អ មិនសូវជាមានបញ្ហាជាមួយអ្នកដទៃនោះទេ ហើយប្រឹងប្រែងធ្វើនិងទទួលបានការស្រឡាញ់ចូលចិត្តពីថៅកែផងដែរ រហូតដល់ពេលមកលេងស្រុកម្តងៗត្រូវថៅកែចេញសំបុត្រឱ្យថែមទៀតផង។ ជ.នរ.ងគ្រោះមានភរិយាជាអ្នកទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងផងដែរ ហើយទើបសម្រាលកូនបាន ៨ខែប៉ុណ្ណោះ។ ការឈានដល់.ឃា.ត.ក.ម្ម.កា.ប់.ស.ម្លា.ប់.គ្នា អ្នកដែលដឹងរឿងបានអះអាងថា កើតចេញពីចងគំនុំរបស់.ឃា.ត.ក.មកលើជ.នរ.ងគ្រោះ ដែលទទួលបានការស្រឡាញ់ចូលចិត្តពីថៅកែច្រើនជាងខ្លួន ហើយធ្លាប់មានការចំអន់គ្នាលើរឿងនេះផងដែរពេលមានកម្មវិធីផឹកស៊ីជុំគ្នា។ ជ.ន.ស.ង្ស.យ.ជា.ឃា.ត.ក ត្រូវបានសមត្ថកិច្ចរបស់កូរ៉េខាងត្បូងឃាត់ខ្លួនបានហើយ ហើយបាននិងកំពុងសួរចម្លើយចាត់ចែងកាត់ទោសទៅតាមច្បាប់ផងដែរ។ ដោយឡែកនាថ្ងែទី១៤ ខែសីហា​ ឆ្នាំ២០២០នេះ ស.ព.ជ.ន.រ.ង.គ្រោះ ត្រូវបានបូជាហើយ នេះបើតាមការបង្ហោះរបស់គណនីហ្វេសប៊ុក «ពលករខ្មែរនៅកូរ៉េ»៕

អានបន្ត

អីយ៉ា លេចមុខ លោក ខេមរៈ សិរីមន្ត នាំភរិយា ទៅសួរសុខទុក្ខ ភរិយា ឧកញ៉ា ឡេង ណាវ៉ាត្រា ដល់មន្ទីរពេទ្យ ថែមទំាងជូនពរ នូវពាក្យមួយឃ្លាថា…

នៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ ឧកញ៉ា ឡេង ណាវ៉ាត្រា បានទទួលដំណឹងល្អមួយ រំភើបលាយភ័យ ដោយភរិយាខ្លួនសម្រាលបានកូនប្រុសដោយជោគជ័យហើយ តែមិនបានសម្រាលដោយធម្មជាតិឡើយ គឺដោយការវះកាត់។ ក្នុងនោះ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានភ្ជាប់សារខ្លីមួយ ទំាងក្តីរំភើបថា ៖ “រយៈពេល5ម៉ោង ឆ្លងផុតហើយ អរគុណ ដល់មន្ទីពេទ្យ សូរិយា ដែលលោកគ្រូពេទ្យ ប្រឹងប្រែងយកចិត្តទុកដាក់បំផុត រហូតទទួលបានជោគជ័យ ហើយសូមអរគុណ ដល់ក្រុមកាងារ ដែលបានផ្ដល់ឈាម ដល់ភរិយាខ្ញុំរហូតគ្រប់គ្រាន់”។ ក្រោយសម្រាលរួច ក៏បានឃើញ តារាចម្រៀង ខេម បានទៅសួរសុខទុក្ខភរិយា របស់ លោក ឧកញ៉ា ផងដែរ ប្រកបភាពរីករាយ និងពាក្យជូនពរ ថែមទៀតផង។ នៅមិនទាន់អស់ទេ នៅថ្ងៃដដែលនេះ លោក ខេមរៈ សិរីមន្ត ក៏បាននាំភរិយាជាទីស្រឡាញ់របស់ខ្លួន ទៅសួរសុខទុក្ខ ភរិយា ឧកញា៉ ឡេង ណាវ៉ាត្រា ព្រមទំាងបង្ហោះសារមួយឃ្លាថា ៖ “សូមចូលរួមអបអរសាទរ លោក ឧកញ៉ា ឡេង ណាវ៉ាតត្រា ដែលទទួលបានសមាជិកថ្មី គួរស្រលាញ់ខ្លាំងណាស់ ជូនពរក្មួយប្រុស និងអ្នកម៉ាក់ លោកប៉ា របស់ក្មួយ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា ពៅ បញ្ញាពេជ្រ ដាក់មួយបទនេះ “វស្សាភ្លៀងធ្លាក់រងានឹកស្រុក” សម្លេងនៅពីរោះដដែល ដល់ថ្នាក់គ្រប់គ្នា លាន់មាត់ថា…(មានវីដេអូ)

អតីត តារាចម្រៀងដ៏ល្បីម្នាក់ គឺ ពៅ បញ្ញាពេជ្រ ទស្សនិកជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ហើយបទជាច្រើន របស់ បញ្ញាពេជ្រ នៅតែដក់ជាប់អារម្មណ៍អ្នកគាំទ្រជាច្រើនដដែលមកទល់ពេលនេះ បើទោះ អតីតតារាចម្រៀងរូបនេះ ឈប់ចូលប្រឡូកក្នុងវិស័យសិល្បៈក៏ដោយ ។ ហើយកាលពីកន្លងទៅ គ្រប់គ្នាពិតជារំជួលចិត្តជាខ្លាំង ក្រោយឃើញ ពៅ បញ្ញាពេជ្រ បានបង្ហោះវីដេអូមួយ ពីការហាត់ប្រាណ ទោះឈឺយ៉ាងណាក៏នៅតែទ្រាំ ព្រោះចង់ក្រោកឈរឲ្យបានដូចពីមុន ដល់ថ្នាក់ធ្វើឲ្យអ្នកបានទស្សនាវីដេអូនេះរួច ធ្វើឲ្យអាណិតខ្លោចចិត្ត មានអ្នកខ្លះទៀត ក៏មិនអាចទប់ទឹកភ្នែកជាប់ឡើយ។ ចំណែកនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ដើម្បីបំពេរអារម្មណ៍អ្នកគាំទ្រខ្លួន ពៅ បញ្ញាពេជ្រ បានច្រៀងចម្រៀងមួយបទ ហើយភ្ជាប់សារខ្លីមួយបញ្ជាក់ឲ្យដឹងថា ៖ “សូមជូនចំរៀងមួយបទ ក្រោមចំណងជើងថា វស្សាភ្លៀងធ្លាក់រងានឹកស្រុក ផ្ញើជូនបងប្អូនជាទីស្រលាញ់ (អ្នកនិពន្ធ រហ្សនាម មេឃស្រលះ)”។ ក្រោយស្តាប់ចប់ ធ្វើឲ្យអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចូល comment ថា ​៖ ពីរោះណាស់បង, ជូនពរប្អូនស្រី ឲ្យមានសុខភាពល្អ ជារៀងរហូត, ប្អូនស្រីច្រៀងបានពីរោះណាស់ សំុសរសើរ, នឹកបងស្រីពេញបេះដូង។ ព្រមទំាងនៅមានពាក្យសរសើរ និងពេញចិត្តជាច្រើនទៀត ក្រោយស្តាប់ចម្រៀងមួយបទនេះ។ តោះដើម្បីកុំឲ្យខាតពេលយូរសូមទស្សនា និងស្តាប់ទំាងអស់គ្នា ៖

អានបន្ត

អត់ចាំយូរទេ នៅមុននេះ ថៅកែហាងពេជ្រ ប្រកាសថា ថ្ងៃស្អែកនឹងមានកម្មវិធី សច្ចាប្រណិធាន ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់់ ទៀងត្រង់ រីឯកម្មវិធីចុងក្រោយ គឺដាក់បណ្ដាសា ទៅកាន់បុគ្គល…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា ទ្រាំលែងបានហើយចំពោះបុគ្គលមួយចំនួន ដែលព្យាយាម ចង់ជាន់ពន្លិចអ្នកដទៃ ដើម្បីភាពល្បីល្បាញខ្លួនឯង ដោយ ថៅកែហាងពេជ្រ រូបនេះ បានចេញមកប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនជាផ្លូវការថា ៖ “ថ្ងៃស្អែកជួបជាមួយនាងខ្ញុំនៅក្នុងកម្មវិធី (សច្ចាប្រណិធាន) បញ្ជាក់សេចក្តីស្មោះត្រង់់ ទៀងត្រង់ និងបញ្ជាក់ពី ចរឹតរបស់នាងខ្ញុំ ហើយមួយទៀតជាកម្មវិធីបង្ហាញនូវភាពស្មោះត្រង់ ហើយកម្មវិធីចុងបញ្ចប់ គឺជាកម្មវិធីដាក់បណ្ដាសា ទៅកាន់បុគ្គល មួយចំនួន ដែលព្យាយាម ចង់ជាន់ពន្លិចអ្នកដទៃ ដើម្បីភាពល្បីល្បាញខ្លួនឯង។ សូមបងប្អូនរង់ចាំមើលការឡាយទាំងអស់គ្នាវេលាម៉ោង 11:30 ស្អែកនេះ ដោយកម្មវិធីនេះនាងខ្ញុំរៀបចំឡើងយ៉ាងល្អិតល្អន់និងរៀបចំតាមប្រពៃណីរបស់ជនជាតិខ្មែរយើង”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

សូមចូលរួមរំលែកទុក្ខផង! យុវតីម្នាក់ បានទទួលមរណ ភាព​ ទាំងវ័យក្មេង ដោយសារតែការបរិភោគ មី និង គ្រឿងកំប៉ុងច្រើនហួសហេតុពេក

ហ្វេសប៊ុក៖ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន​ បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីទទួលដំណឹង ដ៏សោកសៅ ពីសាច់ញាតិ ក្រុមគ្រួសារនៃស ពរបស់ប្អូនស្រី ដ៏ស្រស់សោភាម្នាក់ ដោយគាត់បានទទួលមរណ ភាពទាំងវ័យក្មេង ដែលបណ្តាលមកពី ការទទួលទានគ្រឿងកំប៉ុង និងហូបមីច្រើនហួសហេតុពេក។ នេះបើតាម គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា បុស្បា កល្យាណី បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា” ប្អូនស្រីម្នាក់នេះគាត់បានស្លា ប់ដោយសារទទួលទានមី ញឹកញាប់ច្រើនហួសពេក បណ្តាលអោយសារធាតុក្នុងសរសៃមី បំផ្លាញសួត បេះដូង ក្រពះនិងពោះវៀន សូមបងប្អូនគិតពីការទទួលទានជាចំបង អាហារជារឿងខ្វះមិនបាន តែអាហារដែលញុាំចូលទៅនឹងបង្ករភាពល្អឬមិនល្អ សូមស្វែងយល់ ចូរកុំទទួលទានតាមអារម្មណ៍”។ ជាមួយគ្នានោះផងដែរ ក៏មានសាច់ញាតិរបស់យុវតីខាងលើបានបង្ហោះសារទាំងទឹកភ្នែកថា “សូមអោយក្មួយទៅកាន់សុគតិភពចុះ ហើយបើមានជាតិក្រោយៗសូមអោយមានអាយុវែង កុំអោយអភ័ព្វដូចជាតិនេះ។ សូមបងប្អូនកុំបរិភោគ មី និង គ្រឿងកំប៉ុងជាប្រចាំ ព្រោះវាអាចឆក់យកជីវិតអ្នកបាន វាបានឆក់យកជីវិតក្មួយខ្ញុំម្នាក់ហើយ។ ទន្ទឹមនឹងនេះ សារព័ត៏មានខ្មែរញ៉ូវ ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារនៃស ព ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ និង សូមឲ្យវិញ្ញាណក្ខន្ធប្អូនស្រី ទៅកាន់សុខគតិភពផងចុះ៕

អានបន្ត

សូមចូលរួមត្រេកអូរផង! ទីបំផុត ភរិយា ឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាលកូនដោយជោគជ័យ នៅព្រឹកមិញនេះហើយ មានសុវត្ថិភាព ទាំងម្តាយ និងកូន ដែលចំណាយពេលរហូតដល់ទៅ…

មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិខាន ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ។ បច្ចុប្បន្ន លោក ឧកញ៉ា កំពុងទទួលជោគជ័យយ៉ាងខ្លាំង លើមុខជំនួញរបស់ខ្លួនជាបន្តបន្ទាប់ សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ហើយថ្មីៗនេះទៀត ខាងផលិតកម្ម Galaxy Navatra ក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ពីសំណាក់ទស្សនិកជនទូទៅ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ ភរិយារបស់លោក ទើបបានសម្រាលកូនប្រុស ដោយជោគជ័យហើយ ដោយម្តាយ និងកូន គឺមានសុខភាពល្អណាស់ ដោយមានការយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ។ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រាប់ឲ្យដឹងថា ៖ “រយៈពេល5ម៉ោង ឆ្លងផុតហើយ អរគុណ ដល់មន្ទីពេទ្យ សូរិយា ដែលលោកគ្រូពេទ្យ ប្រឹងប្រែងយកចិត្តទុកដាក់បំផុត រហូតទទួលបានជោគជ័យ ហើយសូមអរគុណ ដល់ក្រុមកាងារ ដែលបានផ្ដល់ឈាម ដល់ភរិយាខ្ញុំរហូតគ្រប់គ្រាន់”។ ជយោ វះកាត់បានជោគជ័យហើយ ព្រឹកមិញបងស្រី បុកពោះបឹបៗ នាងខ្ញុំសូមអរគុណ លោកស្រី វេជ្ជបណ្ឌិត និងលោកដុកទ័រ ជាច្រើនរូប នៃ មន្ទីរពេទ្យ សូរិយា Soriya Hospital ដែលបានយកចិត្តទុកដាក់ក្នុងការវះកាត់បង្កើតកូនប្រុសរបស់ប្អូនស្រី និង ប្អូនប្រុស ដែលស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ ហើយបានទទួលភាពជោគជ័យ គួរជាទីរំភើបបំផុត និងប្រកបដោយសុខសុវត្ថិភាពល្អបំផុត ទាំងម្តាយ និងកូន”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

មើលហើយយំតាម ! ស្នេហ៍ឆ្លងវេហាស៍…ស្វាមី នៅអាមេរិច រីឯភរិយា សម្រាលកូននៅ ខ្មែរ បានត្រឹមតែវីដេអូ Call រកគ្នា, មើលហើយ សែនរំជួលចិត្ត សូម្បីតែគ្រូពេទ្យ ក៏ស្រក់ទឹកភ្នែកតាមដែរ

ម្សិលមិញនេះ នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកផេកមួយឈ្មោះ “មន្ទីរសំរាកព្យាបាល និងសម្ភព ច័ន្ទ កាពូន” បានបង្ហោះរូបភាព ដ៏រំជួលចិត្តប៉ុន្មានសន្លឹក ដែលបង្ហាញពីស្ត្រីម្នាក់ ទើបសម្រាលបានកូនប្រុស នៅប្រទេសកម្ពុជាយើង ចំណែកឯស្វាមី បានត្រឹមតែឃើញតាមរយៈវីដេអូ call ជាមួយភរិយាប៉ុណ្ណោះ ដោយរូបគាត់ នៅសហរដ្ឋអាមេរិច។ ហ្វេសប៊ុកដដែលក៏បានភ្ជាប់សារបញ្ជាក់បន្ថែមថា ៖ “ស្នេហ៍ឆ្លងវេហាស៍…USA Cambodia “ពេទ្យចេញទឹកភ្នែកតាមហើយ 13/8/2020 ម៉ោង8 និង30នាទីយប់ ។ សូមថ្លែងអំណរគុណ ដល់ប្អូនប្រុស ប្អូនស្រី ដែលមានទំនុកចិត្ត ជ្រើសយកការសំរាលកូនប្រុស ដោយធម្មតា នៅមន្ទីរសម្រាកព្យាបាលយើងខ្ញុំដោយសុវត្ថិភាព”។ ក្រោយឃើញរូបភាពទំាងនេះហើយ អ្នកប្រើប្រាស់ក្នុងបណ្តញាសង្គមហ្វេសប៊ុកជាច្រើន រំជួលចិត្តជាខ្លាំង ហើយនិយាយថា ៖ ស្នេហ៍ឆ្លងវេហាស៍ អាមេរិច ស្រុកខ្មែរ, មេីល​ហើយ​យំ​តាម, ស្នេហ៍ឆ្លងវេហាស៍ ទោះឆ្ងាយកាយយ៉ាងណា ក៏នៅវីដេអូ call រកអូនដែរ, ចង់យំតាមមែនតើបង, អ្នកមើលក៏យំតាមដែរ, ឃើញហើយអួលដើមកហ្មងខ្ញុំ ព្រមទំាងនៅមានពាក្យរំជួលចិត្តជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់៕

អានបន្ត

អ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាចម្រៀងលោកមាស សាលី បង្ហាញរូបភាពកូនតូចជាច្រើនសន្លឹក

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយថ្មីៗនេះតារាចម្រៀងលោក មាស សាលី បានបង្ហាញរូបភាពជាលក្ខណៈគ្រួសារ ដោយមានទាំងកូនស្រីតូចដ៏ស្រស់ស្អាតមួយ ធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិសិល្បៈមួយចំនួនមានការសង្ស័យ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងយ៉ាងខ្លាំង ។ជាក់ស្តែង គេចាំបានថាតារាចម្រៀងលោក មាស សាលី បានចាកចេញទៅសម្តែងនៅសហរដ្ឋអាមេរិកតាំងពីដើមឆ្នាំ ២០១៩ មក តែរហូតមកដល់ពេលនេះលោកមិនទាន់ត្រលប់មកស្រុកកំណើតវិញឡើយទេ លោកបានបន្តរស់នៅក្នុងប្រទេសជឿនលឿនមួយនេះយ៉ាងមានក្តីសុខជាមួយគូស្នេហ៍ជាស្រ្តីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ។ ថ្មីៗនេះ មាស សាលី បានបង្ហាញរូបភាពកក់ក្តៅមួយដោយមានគូស្នេហ៍របស់លោករួម និង ក្មេងស្រីតូចម្នាក់ មានមុខមាត់គួរឱ្យក្នាញ់ ដែលក្នុងនោះតារាចម្រៀងរូបនេះបានលើកឡើងថា« មិនដឹងកាត់ទៅអ្នកណាទេកូនអើយ ម៉ែមិនដូចឪក៏មិនដូច» ។​ក្នុងនោះដែរ ការលើកឡើងរបស់ មាស សាលី បានធ្វើឱ្យមិត្តភក្តិសិល្បៈ និង អ្នកគាំទ្រមានការភ្ញាក់ផ្អើល ។ ទោះជាយ៉ាងនេះក្តី មាស សាលី មិនបានបញ្ជាក់ថាកូនស្រីតូចនេះ ជាកូនរបស់លោកឬបែបណាឡើយ ។យ៉ាងណាមិញ ដោយសារ មាស សាលី មានគូស្នេហ៍រស់នៅសហរដ្ឋអាមេរិក ដូនេះមិនមានអ្វីពិបាកសម្រាប់លោកក្នុងការរស់នៅទីនោះឡើយ ដែលតាមប្រភពខ្លះបានបង្ហើបថា តាមពិត មាស សាលី និង គូស្នេហ៍បានរៀបចំពិធីមង្គលការរួចរាល់អស់ហើយ គ្រាន់តែមិនមែនជាលក្ខណៈធំដុំប៉ុណ្ណោះ កាលនារីម្នាក់នោះបានមកស្រុកខ្មែរមួយរយៈមុន៕ប្រភព៖pop

អានបន្ត

មែនអត់ ! ភិន សុដាលីស ថា “សម្រាប់​មនុស្ស​ស្រី រៀបការ​ជាមួយ​អ្នក​ណា​ក៏​មាន​ទុក្ខ​ដែរ”

ភ្នំពេញ៖ ក្នុងនាមជាស្រ្តីម្នាក់ និងជាម្តាយរបស់កូន អ្នកនាង ភិន សុដាលីស បានបំពេញតួនាទីយ៉ាងល្អ មិនឲ្យខ្វះចន្លោះអ្វីឡើយ សម្រាប់កូនស្រីបណ្តូលចិត្តតែម្នាក់របស់នាង ។ អ្នកនាង បានស៊ូទ្រាំនឿយហត់ កាត់ខ្យល់កាត់ភ្លៀង ប្រឹងប្រែងរកស៊ី មិនខ្លាចនឿយហត់ ប្រឹងជំនះគ្រប់ឧបសគ្គ មិនដែលរអ៊ូ មិនដែលធុញទ្រាន់ នៅក្នុងការចិញ្ចឹមបីបាច់មើលថែកូនស្រី ឲ្យរស់នៅក្នុងជីវិតដល់ល្អប្រសើរ មានគ្រប់សព្វបែបយ៉ាងដែលកូនចង់បាន​ ទោះត្រូវលំបាកខ្លាំងកម្រិតណា ក៏ម្តាយម្នាក់នេះ មិនដែលចុះចាញ់ឡើយ។ យ៉ាងណាមិញ អ្នកនាង ភិន សុដាលីស បានបង្ហោះសារយ៉ាងវែងអន្លាយ ផ្តោតសំខាន់ទៅលើខ្សែរជីវិតរបស់មនុស្សស្រី ក្នុងការជ្រើរើសគូរស្រករ ឬគូរជីវិត។ អ្នកនាងបានរៀបរាប់យ៉ាងដូច្នេះថា “សម្រាប់​មនុស្ស​ស្រី រៀបការ​ជាមួយ​អ្នក​ណា​ក៏​មាន​ទុក្ខ​ដែរ ទី១. រៀបការជាមួយបុរសអ្នកមាន ហ៊ឺហា​ប៉ុន្តែ​ឯកោ អាច​រស់​ស្រួល មាន​លុយ មាន​ឡាន​ ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ ។ល។ ជីវិត​បែប​នេះ​គឺ​ជា​ក្ដី​ស្រមៃ​របស់​មនុស្ស​ស្រី​ជា​ច្រើន​លើលោក។ ប៉ុន្តែ​​បុរស​​មាន​លុយ​ជា​ធម្មតា​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​នៅ​ខាង​ក្រៅ និង​ជប់លៀង​មិន​លោះ​ថ្ងៃ។ រៀបការ​ជាមួយ​បុរស​បែប​នេះ គឺ​ប្រៀប​ដូច​ជា​រៀប​ការ​ជាមួយ​ទូរទស្សន៍ រៀបការ​ជាមួយ​ហាង​សាឡន ជីវិត​​ខាង​ក្រៅ​មើល​ទៅ​ស្រណុក​សុខ​ស្រួល​ណាស់ ប៉ុន្តែ​ក្ដី​ទុក្ខ​ដែល​លាក់​​នៅ​​ក្នុង​ចិត្ត តើ​អ្នក​ណា​ទៅ​អាច​យល់​បាន? ទី២. រៀបការជាមួយបុរសសង្ហា បុរស​សង្ហា​មុខ​មាត់​ស្អាត បើ​ទោះ​បី​គេ​ស្រលាញ់​អ្នក​តែ​ម្នាក់ ប៉ុន្តែ​គេ​ក៏​ជា​គោលដៅ​របស់​នារី​ៗ​ដទៃ​ដូច​គ្នា។ បើ​បុរស​រូប​នោះ​​ចិត្ត​ទូលាយ​តាម​នោះ​ដែរ អ្នក​​អាច​ត្រៀម​ប្រេង​កូឡា ប្រេង​ខ្យល់ បំពង់​ហឺត​ឲ្យ​ហើយ​ទៅ។ ទី៣. រៀបការជាមួយបុរសមានពេលវេលា គេ​ចូល​ធ្វើ​ការ និង​​ត្រលប់​មក​ផ្ទះ​វិញ​ទៀង​ពេល ពូកែ​ធ្វើ​ម្ហូប មាន​ពេល​ដើរ​ផ្សារ​ទំនើប​ជាមួយ​អ្នក និង​ពូកែ​មើល​កូន​ទៀត។ ស្វាមី​បែប​នេះ គឺ​​ជា​ស្វាមី​​ក្នុង​ក្ដី​ស្រមៃ​របស់​មនុស្ស​ស្រី​ជា​ច្រើន។ ប៉ុន្តែ​​មាន​គុណវិបត្តិ​​ទេ? វា​អាច​មាន បើ​គាត់​មាន​ពេល ប៉ុន្តែ​អត់​លុយ! អ្នក​អាច​នឹង​ត្រូវ​ហត់​នឿយ​ក្នុង​ការ​ចេញ​រក​លុយ​​ជាមួយ​គាត់​ដើម្បី​ទប់​ទល់​សេដ្ឋកិច្ច​គ្រួសារ។ នៅ​ពេល​អ្នក​​ឃើញ​នារី​ផ្សេង​ដែល​មាន​ប្ដី​ចិញ្ចឹម​យ៉ាង​ល្អ មាន​ជីវិត​សុខ​ស្រួល បើ​​អ្នក​ចេះ​តែ​យក​ជីវិត​ទៅ​ប្រៀបធៀប​ជាមួយ​គេ ជីវិត​គូ​របស់​អ្នក​នឹង​គ្មាន​ក្ដី​សុខ។ ទី៤. រៀបការជាមួយមនុស្សប្រុសពូកែយកចិត្ត មនុស្ស​ប្រុស​ប្រភេទ​នេះ​ច្រើន​មាន​សម្ដី​ផ្អែម ប៉ិន​​និយាយ​ស្ដី​ឲ្យ​អ្នក​រំភើប។ គ្រាន់​តែ​អ្នក​ផ្លាស់​ប្ដូរ​ម៉ូដ​សក់ ផ្លាស់​ប្ដូរ​ស្ទីល​ស្លៀក​ពាក់ គេ​នឹង​ជា​មនុស្ស​ដំបូង​ដែល​សរសើរ​អ្នក​​ដោយ​សម្ដី​​ដ៏​ផ្អែម។ ប៉ុន្តែ​ត្រូវ​ចាំ​ដែរ​ថា មនុស្ស​ប្រុស​ប្រភេទ​នេះ​មិន​មែន​ពូកែ​យក​ចិត្ត​ដាក់​អ្នក​តែ​ម្នាក់​ទេ​ណា។ បើ​អ្នក​មិន​គិត​ មិន​ប្រកាន់​អ្វី…

អានបន្ត